ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម Master 7 FC របស់​ឡាវ​នឹង​មកដល់​កម្ពុជា​នៅ​រសៀល​នេះ​

កីឡា ៖ តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​សារព័ត៌​មាននៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា បាន​បញ្ជាក់ថា ក្លិប​បាល់ទាត់ Master 7 FC របស់​ឡាវ នឹង​មកដល់​ទឹកដី​កម្ពុជា នៅវេលា​ម៉ោង ១:០០ នាទី​រសៀល ថ្ងៃទី​២០ ខែមករា នេះ តាម​ជើងហោះហើរ VN921 ដើម្បី​ចូលរួម​ការប្រកួត​វគ្គ​ជម្រុះ​ជើង​ទី​១​រង្វាន់​ក្លិប​បាល់ទាត់​លំដាប់​ទី​២ ប្រចាំ​ទ្វីបអាស៊ី ( AFC Cup 2020 )​ជាមួយ​ក្លិប​បាល់ទាត់​ព្រះខ័ន​រាជ​ស្វាយរៀង ។​
​។​

​គួរ​បញ្ជាក់ថា ក្រុម​ទាំងពីរ​នឹងត្រូវ​ប្រកួត​វគ្គ​ជម្រុះ​ដើម្បី​ដណ្ដើម​កៅអី​ឡើងទៅ​វគ្គ​បន្ត ( វគ្គ​ចែក​ពូ​ល ) ដោយ​ជើង​ទី​១ នេះ​ធ្វើឡើង​នៅ​ពហុ​កីឡដ្ឋាន​ជាតិ នា​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០ រួច​បន្ត​ជើង​ទី​២ នៅលើ​ទឹកដី​ឡាវ វិញ​ម្ដង​នៅ​ថ្ងៃទី​២៩ ខែមករា ឆ្នាំ​២០២០ ដែលជា​ការប្រកួត​កាត់សេចក្ដី សម្រេច​ចុងក្រោយ​រក​ក្រុម​ឈ្នះ​ឡើងទៅ​ចូលរួម​ពូ​ល G ជាមួយនឹង ជើងឯក​លី​គ​កំពូល​ហ្វីលីពីន ( Ceres Negros ) ជើងឯក​លី​គ​កំពូល​ឥណ្ឌូណេស៊ី ( Bali United ) និង​ក្រុម​លេខ​៣ លី​គ​កំពូល​វៀតណាម ( CLB Than Quang Ninh )៕

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130