ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រដ្ឋបាល​រាជធានី​ភ្នំពេញ​ចេញ​បម្រាម​ចំនួន​៣​ចំណុច ក្នុងឱកាស​បុណ្យចូលឆ្នាំ​ចិន​

​រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០២០​នេះ បានចេញ​សេចក្ដីជូនដំណឹង​ស្ដីពី​ការរៀបចំ​សន្ដិសុខ សណ្ដាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ចិន ដែល​នឹង​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៧ ខែមករា ឆ្នាំ​២០២០​។​

​ក្នុង​សេចក្ដីជូនដំណឹង​នេះ លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ បានដាក់​ចេញ​នូវ​បម្រាម​ចំនួន​៣​ចំណុច ដែល​មិនឱ្យ​ប្រជាពលរដ្ឋ​ជាប់សែស្រឡាយ​ចិន ប្រព្រឹត្ត​នោះឡើយ ក្នុងន័យ​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់ សាធារណៈ​។​

​បម្រាម ទាំង​៣​នោះ រួមមាន ៖ ទី​១ ៖ មិនឱ្យ​មានការ​ដុត​ផាវ កាំ​ជ្រូច ឬ​បង្ក​សំឡេង​ផ្ទុះ​គ្រប់​ប្រភេទ ក្នុងឱកាស​ពិធីបុណ្យ​នេះ​។ ទី​២ ៖ មិនឱ្យ​លេងល្បែង​គ្រប់​ប្រភេទ ដែលមាន​លក្ខណៈ​ស៊ីសង និង​ទី​៣ ៖ រាល់​ការហែក្បួន​ផ្សេងៗ ទាំង​បែប​សាសនា ឬ​ប្រពៃណី​ដែល​គ្មាន​ការអនុញ្ញាត​ត្រូវ​ហាមឃាត់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130