ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Putin ​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​របស់​រុស្ស៊ី​

​រុស្ស៊ី ៖ កាលពី​ថ្ងៃ​ចន្ទ លោក​ប្រធានាធិបតី Vladimir Putin បាន​ខិតខំ​យ៉ាង​សស្រាក់សស្រាំ​ដើម្បី​ជំរុញ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​រុស្ស៊ី​ដែលជា​ហេតុ​ជំរុញ​ឲ្យ​មានការ​សង្ស័យ​លើ​មហិច្ឆតា​របស់គាត់​បន្ទា​ប់​ពី​អាណត្តិ​របស់គាត់​ផុតកំណត់​។​

​មិន​ដល់​មួយ​សប្តាហ៍​ផង​បន្ទាប់ពី​ការប្រកាស​អំពី​កំណែទម្រង់​ដែល​បណ្តាល​ឲ្យ​មាន​ភាពចលាចល​ផ្នែក​នយោបាយ​នៅក្នុង​ប្រទេស​រុស្ស៊ី លោក Putin បាន​បញ្ជូន​កញ្ចប់​នៃ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ទៅ​សមាជិកសភា​។​

​សេចក្តីព្រាងច្បាប់​នេះ​បានស្នើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​ដែល​នឹង​ផ្ទេរអំណាច​មួយចំនួន​ពី​ប្រធានាធិបតី​ទៅ​ឲ្យ​រដ្ឋសភា​និង​ក្រុមប្រឹក្សារដ្ឋ​។ ប៉ុន្តែ​បើ​យោងតាម​វិសោធនកម្ម​ដែល​ដាក់ជូន​សភា​បាន​បង្ហាញថា លោក​ប្រធានាធិបតី​ក៏​ទទួលបាន​អំណាច​បន្ថែម​ផងដែរ​។​

​យោងតាម​វិសោធន​កម្មបាន​ឲ្យ​ដឹងថា ការផ្លាស់ប្តូរ​នេះ​ក៏​នឹង​ប្រែក្លាយ​ក្រុមប្រឹក្សារដ្ឋ​ពី​ស្ថាប័ន​ប្រឹក្សា​មួយ​ទៅជា​ស្ថាប័ន​មួយ​ដែល​អាចដឹកនាំ​ដោយ​លោក Putin ដែល​នឹង​កំណត់​នូវ​គោលនយោបាយ​ក្នុងស្រុក​និង​បរទេស​ក៏ដូចជា​ការអភិវឌ្ឍ​សង្គម​និង​សេដ្ឋកិច្ច​ផងដែរ​។​

​លោក Putin ដែល​បាន​ក្លាយជា​ប្រធានាធិបតី​លើកដំបូង​កាលពី​២០​ឆ្នាំមុន​បានប្រកាស​អំពី​ការផ្លាស់ប្តូរ​នេះ​នៅក្នុង​សុន្ទរកថា​មួយ​កាលពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន​ដែលជា​ហេតុ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់លោក Dmitry Medvedev លាលែង​ពី​តំណែង​។ កំណែទម្រង់​នេះ​រួមមាន​ការផ្តល់​សិទ្ធិអំណាច​ដល់​សភា​ក្នុងការ​តែងតាំង​នាយករដ្ឋមន្ត្រី​និង​កំណត់​ប្រធានាធិបតី​ឲ្យ​មាន​អាណត្តិ​សរុប​ត្រឹមតែ​ពីរ​អាណត្តិ​ប៉ុណ្ណោះ​ជំនួស​ឲ្យ​កាន​កាន់តំណែង​ពីរ​អាណត្តិ​ជាប់ៗ​គ្នា​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​អ្នក​រិះគន់​បាន​ចោទប្រកាន់​លោក Putin ពីបទ​រៀបចំ “​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ​” និង​ស្វែងរក​ការផ្លាស់ប្តូរ​យ៉ាង​លឿន​ទៅនឹង​ប្រព័ន្ធ​នយោបាយ​របស់​ប្រទេស​ដោយ​មិន​ឆ្លងកាត់​នីតិវិធី​ត្រឹមត្រូវ​ដូចជា​ការធ្វើប្រជាមតិ​ជាដើម​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130