ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Inter កំពុង​ចរចា​ខ្ចី​ជើង​ខ្សែបម្រើ​ស្លាប​នី​ហ្សេ​រី​យ៉ា​ម្នាក់​ពី Chelsea

​កីឡា ៖ ប្រភពពី​សារព័ត៌មាន Dailymail បាន​ឲ្យ​ដឹងថា Inter Milan កំពុង​ចរចា​យក​ខ្សែបម្រើ​ស្លាប​នី​ហ្សេ​រី​យ៉ា Victor Moses ពី Chelsea បន្ទាប់ពី​រូបគេ​ត្រលប់​ពី​ការលេង​ឱ្យ Fenerbahce លើ​កិច្ចសន្យាខ្ចី​។​

​អតីត​កីឡាករ Wigan និង Liverpool វ័យ​២៩​ឆ្នាំ​រូបនេះ​ធ្លាប់​ធ្វើការ​ជាមួយ​លោក Antonio Conte យ៉ាង​ល្អ​ជាមួយគ្នា និង​ត្រៀម​ធ្វើការ​ជាមួយគ្នា​ជាថ្មី​នៅ​អ៊ីតាលី​។​

Inter កំពុង​ចរចា​ដើម្បី​ខ្ចី Moses ពី Chelsea ដោយ​គ្មាន​ការបង់ថ្លៃ​កម្ចី​ដល់​ចប់​រដូវ​កាល តែ​អាច​ទិញ​ផ្ដាច់​នៅ​រដូវក្ដៅ​ខាងមុខ​ក្នុងតម្លៃ​ប្រហែល​១០​លាន​អឺរ៉ូ (៨.៥​លាន​ផោន​) ប្រសិន Moses ធ្វើ​បានល្អ​ក្នុង​ប្រព័ន្ធ​៣-៥-២​របស់លោក Conte នៅ Serie A៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130