ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

គណៈ​បញ្ជ​ការឯកភាព​ក្រុង​ចុះ​អនុវត្ត​ត្រួតពិនិត្យ​រថយន្ត​បំពាក់​ស៊ី​ផ្លេ​លឺ​ខ្លាំង បើក​លឿន​ធ្វើ​កិច្ចសន្យា​លើក​ទី​១

​ខេត្តបន្ទាយមានជ័យ ៖ លោក ហ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​និង​ជា​ប្រធាន​គណៈ​បញ្ជ​ការឯកភាព​ក្រុង​សិរីសោភ័ណ​បាន​មានប្រសាសន៍ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​ថ្ងៃនេះ​លោក​បាន​ដឹកនាំ​កងកម្លាំង​អាវុធហត្ថ​ក្រុង អធិការ​ក្រុង​សិរីសោភ័ណ​១​ក្រុម​ចុះ​អនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ថ​យន្ត​ដឹក​ដី បំពាក់​ស៊ី​ផ្លេ​លឺ​ខ្លាំង រថយន្ត​បើក​ក្នុង​ល្បឿន​លឿន​ចូល​ក្រុង​ឲ្យ​ធ្វើ​កិច្ចសន្យា តែបើ​នៅមាន​លើក​ក្រោយៗ​ទៀត​និង​ធ្វើការ​ផាកពិន័យ​នៅ​ចំនុច​ផ្លូវ​៧​មករា កែង​សាលាក្រុង ផ្លូវ​ចូល​សួន​ស្នេហ៍​ជនបទ ស្ថិតនៅ​ភូមិ​ខ្លា​កូន​ថ្មី សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ព្រឹក​ថ្ងៃទី​២១ ខែមករា ឆ្នាំ​២០២០ ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ការអនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ថ​យន្ត​ដឹក​ដី បំពាក់​ស៊ី​ផ្លេ​លឺ​ខ្លាំង បើក​លឿន​ធ្វើ​កិច្ចសន្យា​នេះ​ប្រជាពលរដ្ឋ​គាំទ្រ​យ៉ាង​ពេញទំហឹង​ព្រោះ​សព្វថ្ងៃនេះ​រថយន្ត​ធំៗ ពិសេស​រថយន្ត​ដឹក​ដី​បើក​ក្នុង​ក្រុង​លឿន​ខ្លាំងណាស់​តែងតែ​បង្ក​គ្រោះថ្នាក់​តាម​ដងផ្លូវ​ជា​ញឹកញាប់​ក្នុងនោះ​មាន បំពាក់​ស៊ី​ផ្លេ​លឺ​ខ្លាំង បើក​ក្នុង​ល្បឿន​លឿន​ជាដើម ជាមួយគ្នា​
​នោះ​ក​ក៏មាន​ការធ្វើ​តេស្ត​ទឹកនោម​អ្នកបើកបរ​ផងដែរ​បើ​សិន​រកឃើញ​អ្នក​រថយន្ត​ផ្ទុក​សា​ធាតុ​ញឿ​ន​និង​បញ្ជូនទៅ​តុលាការ ។​

​លោក ហ៊ឹ​ល រ៉ា​យ៉ា បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា​ម្តងនេះ​គឺជា​ការអនុវត្ត​នូវ​វិធានការ​ដ៏​ក្តៅគគុក ដូច្នេះហើយ​មន្ត្រី​ពាក់ព័ន្ធ​គ្រប់​ប្រភេទ​ត្រូវតែ​អនុវត្ត​ឲ្យ​បាន​ម៉ឺង​មាត់​បើ​មន្ត្រី​ពាក់​ពន្ធ​ណា​ធ្វើការ​ធូររលង់​នោះ​និង​ត្រូវ​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ហើយ​ក្នុងការ​អនុវត្ត​ត្រួតពិនិត្យ​រថយន្ត​ធំៗ​ថ​យន្ត​ដឹក​ដី បំពាក់​ស៊ី​ផ្លេ​លឺ​ខ្លាំង បើក​ល្បឿន​លឿន​ធ្វើ​នេះ​ដូច​ភ្លៀងរលឹម​ទាល់តែ​អ្នកបើករថយន្ត​មាន​ស្វារ​តី​ទទួលខុសត្រូវ​ដោយ​ខ្លួនឯង​ទើប​បញ្ចប់​ការងារ​នេះ​តែម្តង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130