ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សាខា​កាំកុងត្រូល​ខេត្តស្វាយរៀង​ត្រួតពិនិត្យ​ទំនិញ​នៅ​ផ្សារ​វាល​យន្ត​ក្រុង​ស្វាយរៀង​

​ស្វាយរៀង ៖ ក្នុងឱកាស​ចូលឆ្នាំ​ចិន​-​វៀតណាម មន្ត្រី​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង​ដឹកនាំ​ដោយ​លោក ផឹង និល​ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​នេះ បាន​សហការ​ជាមួយ​មន្ទី​ពាណិជ្ជកម្ម​ខេត្ត និង​អាជ្ញាធរ​ដែនដី បាន​ចុះ​ត្រួតពិនិត្យ​ទំនិញ ផលិតផល​ម្ហូបអាហារ និង​ទំនិញ​វិច​ខ្ចប់​ស្រាប់ នៅក្នុង​ផ្សារ​វាល​យន្ត ក្រុង​ស្វាយរៀង​​ដើម្បី​ធានា​ឱ្យបាន​សុវត្ថិភាព​ចំណីអាហារ​ជូន​ប្រជាពលរដ្ឋ​។

ដោយ​រកឃើញ​គីមី​បូរ៉ា​ក់​ចំនួន ១០​គីឡូក្រាម ដាក់​ក្នុង​លត​អង្ករ បង្អែម​បាញ់ឌុក និង​ងៀត​ត្រី​រស់​ខូចគុណភាព​៣០​គីឡូក្រាម​។​
​លោក ផឹង និល ប្រធាន​សាខា​កាំកុងត្រូល ខេត្តស្វាយរៀង បានឱ្យដឹងថា សកម្មភាព​ការងារ ត្រួត​ចុះ​ពិនិត្យ​ពី​មន្ត្រី​ជំនាញ​បាន​ពិនិត្យ​គ្រឿងឧបភោគ បរិភោគ នៅតាម​ស្តង់​ក្នុង​ផ្សារ​តាំង​លក់ទំនិញ​មួយចំនួន និង​បាន​ប្រើប្រាស់​ឧបករណ៍​ធ្វើ Test Kits បឋម​លើ​ម្ហូប​អារ​ហា​ចំនួន ២១​គំរូ ផ្តោត​សំខាន់​លើ​ផលិតផល​ម្ហូបអាហារ ដើម្បី​ស្វែងរក​សារធាតុ​គីមី​ហាមឃាត់ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​។​

​លោក​បាន​បញ្ជាក់ថា ជា​លទ្ធផល​ក្រោយ​ការចុះអនុវត្ត​ការងារ​មន្ត្រី​ជំនាញ​បាន​រកឃើញ​ទំនិញ​មាន​សារ​ធាតុគីមី​ហាមឃាត់ នៅក្នុង​លត​អង្ករ ចំនួន​៥​គីឡូក្រាម មាន​សារ​ធាតុគីមី (Borax) និង​នំ​បង្អែម​បាញ់ឌុក ចំនួន​៥​គីឡូក្រាម មាន​សារ​ធាតុគីមី (Borax) និង​រកឃើញ​ងៀត​ត្រី​រស់ ខូចគុណភាព​៣០​គីឡូក្រាម (​ដុះ​ផ្សិត​) ហើយ​មន្ត្រី​ជំនាញ​បានធ្វើ​កំណត់ហេតុ​ដកហូត​ទំនិញ​ទាំងនោះ​យកមក​រក្សាទុក ដើម្បី​ដុត​កម្ទេចចោល នៅពេល​ក្រោយ​។​

​នៅក្នុង​ឱកាស​នោះដែរ លោក ផឹង និល ក៏បាន​អំពាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មានការ​ប្រយ័ត្ន ចំពោះ​ការបរិភោគ​ចំណីអាហារ ត្រូវ​ពិនិត្យមើល​ស្លាក​សញ្ញា កាលបរិច្ឆេទ ឱ្យបាន​ច្បាស់លាស់​មុននឹង​ទិញ​យកទៅ​បរិភោគ​។ ជាពិសេស​ចំណីអាហារ​ក្មេងៗ និយម​បរិភោគ ត្រូវ​ពិនិត្យមើល​ឱ្យបាន​ត្រឹមត្រូវ មុននឹង​បរិភោគ ដើម្បី​ចូលរួម​លើកកម្ពស់​សុខុមាលភាព​ទាំងអស់គ្នា ហើយ​មន្ត្រី​កាំកុងត្រូល នឹង​បន្ត​ចុះ​ពិនិត្យ​ទំនិញ​នៅតាម​ផ្សារ​នានា នៅក្នុង​ខេត្តស្វាយរៀង ឱ្យ​បានជា​បន្តបន្ទាប់​ប​ន្ថែ​ម​ទៅ​ថ្ងៃ​ខាងមុខ​បន្តទៀត​៕
គឹម សេង​

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130