ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើក​គោយន្ត​កន្ត្រៃ​យ៍​ដឹកអុស​ឡើង​ផ្លូវ​គ្រួស​ក្រហម​មិន​រួច​រអិល​ថយក្រោយ​កិន​ស្លាប់​ម្នាក់​

​កំពង់ធំ ៖ បុរស​ជា​បងថ្លៃ​ត្រូវស្លាប់​យ៉ាង​អាណោច​អធម ខណដែល​ប្អូនថ្លៃ​បើក​គោយន្ត​កន្ត្រៃ​យ៍​ដឹក​អូស​ឡើង​ផ្លូវ​គ្រូ​ស​ក្រហម​មិន​រួច ក៏​ប្រើ​បងថ្លៃ​ឲ្យ​យក​ឈើ​ទៅ​កល់​កង់​ក្រោយ​តែ​គោយន្ត​បាន​រអិល​កិន​បងថ្លៃ​ពេញទំហឹង​តែម្តង ។​

​ករណីនេះ​បានកើត​ឡើង​កាលពី​ម្សិលមិញ​នៅ​ចំណុច​ភូមិ​ស្រើ​ង ឃុំ​ស្រើ​ង ស្រុក​ប្រាសាទ​សំបូរ ខេត្តកំពង់ធំ ។​

​សូមជម្រាបថា ទាំង​២​នាក់​បងថ្លៃ​ប្អូនថ្លៃ​រស់នៅ​ភូមិ​សាលា​សន្ទុក ឃុំ​កកោះ ស្រុក​សន្ទុក ខេត្តកំពង់ធំ​។ ជនរងគ្រោះ​ស្លាប់​ឈ្មោះ ពៅ ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ ។ ចំណែក​ប្អូនថ្លៃ​ឈ្មោះ ថោ ធា ភេទ ប្រុស អាយុ ២៣​ឆ្នាំ

​សមត្ថកិច្ច​បាន​ចុះទៅ​ដល់ទី​កន្លែង​កើត ហេតុ ហើយ​បាន​ពិនិត្យ​សាកសព ឃើញថា​ពុំមាន​ពាក់ព័ន្ធ​នឹង​បទល្មើស​អ្វី​ទេ ហើយ​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន​ក្រុមគ្រួសារ​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130