ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាយករដ្ឋមន្ត្រី​កម្ពុជា​ជូនពរ​ពលរដ្ឋ​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន​

​រាជធានី​ភ្នំពេញ ៖ នាយករដ្ឋមន្ត្រី​កម្ពុជា​សម្តេច ហ៊ុន សែន កាលពី​ម្សិលមិញ​បាន​សរសេរ​នៅ ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​កដោយ​ក្រើនរម្លឹក​ដល់​ប្រជាពលរដ្ឋ​ទូទៅ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន ហើយ​កុំ​នាំ​បញ្ហា​ដល់​ខ្លួន​នៅក្នុង​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​ខាងមុខ ។ ទន្ទឹម​នោះ​សម្តេច​ក៏បាន​ជូនពរ បងប្អូន​ខ្មែរ​-​ចិន រួមទាំង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន​និង​ទទួលបាន​លាភ សំណាង​និង​ហេង​ហេង​គ្រប់ៗ​គ្នា ។​

​សម្តេចនាយក​រដ្ឋមន្ត្រី​បាន​សរសេរ​យ៉ាង​ដូច្នេះ​ថា ៖ « សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​? នៅសល់តែ ២​ថ្ងៃ​ទៀត ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​នឹង​មកដល់​។ មួយឆ្នាំៗ​ពិតជា​លឿន​មែន ហើយ​មិនយូរប៉ុន្មាន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ​ក៏​នឹង​មកដល់​ទៀត​នៅ​ខែមេសា​ខាងមុខ » ។​

​សម្តេច​បន្តថា « សព្វថ្ងៃនេះ បងប្អូន​ខ្សែស្រឡាយ​កាត់​ចិន​ក៏មាន​កាន់តែច្រើន ហើយ​បងប្អូន មាន​ជីវភាព​រស់នៅ​កាន់តែ​ធូរធារ​ផងដែរ​។ តាម​ធម្មតា​អោយតែ​ចូលឆ្នាំ​ចិន​ម្តងៗ គឺ​បាន សប្បាយ​ដល់​បងប្អូន​ខ្មែរ​ផងដែរ ដូច​ពាក្យ​កំពុង​ពេញនិយម​និយាយថា “ ចូលឆ្នាំ​ចិន ស្រវឹង​ខ្មែរ​”​។​តែ​សូម​ចៀសវាង​កុំ​នាំ​បញ្ហា​ដល់​ខ្លួន​ដោយសារ​ការសប្បាយ​ភ្លេច​គិត​មិនបាន​ប្រុងប្រយ័ត្ន ជាពិសេស​ក្នុង​ថ្ងៃ​សែន​ចូលឆ្នាំ​ចិន​ខាងមុខនេះ​។​

​សូម​ជូនពរ​បងប្អូន​ខ្មែរ​-​ចិន និង​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​ចម្រុងចម្រើន និង​ទទួលបាន​លាភ​សំណាង និង​ហេង​ហេង​គ្រប់ៗ​គ្នា​ក្នុងឱកាស​ចូលឆ្នាំ​ចិន​ខាងមុខនេះ » ។​

​អរគុណ​សន្តិភាព ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130