ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​មាន​ករណី​វិវាទ​ដីធ្លី​ចំនួន​២២៨​ករណី​

ខេត្តបន្ទាយមានជ័យ ៖ ខេត្តបន្ទាយមានជ័យ​ក្នុង​ឆ្នាំ​២០១៩​កន្លងមក​មាន​ករណី​វិវាទ​ដីធ្លី​មាន​ចំនួន​២២៨​ករណី​ដែល​កំពុង​ដោះស្រាយ​បានជា​បណ្តើរៗ​ហើយ​។​

ជាក់ស្តែង​កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​លោក លី សារី អភិបាលរង​ខេត្តបន្ទាយមានជ័យ រួមជាមួយ​មន្ត្រី​ស្ថាប័ន​ពាក់ព័ន្ធ​និង​ភាគី​ទំនាស់​ប្រជុំ​រក​ដំណោះស្រាយ​ករណី​ដី​ទំនាស់​រវាង​លោក លី អ៊ុត​នី ជាមួយ​ភាគ​ឈ្មោះ ព្រាប សារុន ឈ្មោះ គង់ ជា លោក ហួត គង់ ដែល​ដី​ទំនាស់​នៅ​ចំណុច​ភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ និង​រសៀល​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២០​ថ្ងៃ​ដែរ​បាន​ប្រជុំ​សម្របសម្រួល​និង​រក​ដំណោះស្រាយ​ទំនាស់​ដីធ្លី​ឈ្មោះ ឃួន វិ​ន និង​ភាគី​ឈ្មោះ ហ៊ុន អេង ដែល​តំណាង​ប្រជាពលរដ្ឋ​២៣៨​គ្រួសារ​ស្នើសុំ​ផ្តល់​ប័ណ្ណកម្មសិទ្ធិ​លើដី​ទំហំ​៥០២​ហិកតា​ស្ថិតនៅ​ស្រុក​ម៉ាឡៃ​។​

ដោយ​យោងតាម​របាយការណ៍​ការងារ​ចុះ​វាស់វែង​ដីធ្លី​មាន​ករណី​វិវាទ​ដីធ្លី​ក្នុង​ឆ្នាំ​២០១៩​ខេត្តបន្ទាយមានជ័យ មាន​ចំនួន​២២៨​ករណី ករណី​វិវាទ​របស់​គ​ណះ​កម្ម​ការ​សុរិយោដី​ខេត្ត​.​ស្រុក​/​ក្រុង​សរុប​ចំនួន​៨៧​ករណី​ក្នុងនោះ​មាន ក្រុង​សិរីសោភ័ណ​មាន​ចំនួន​១៧​ករណី កំពុង​ដោះស្រាយ​១៦​ករណី​ដោះស្រាយ​ចប់​១​ករណី ស្រុក​មង្គល​បូរី​មាន​ចំនួន​១៥​ករណី​ដែល​កំពុង​ដោះស្រាយ​១៥​ករណី ស្រុក​ព្រៈ​នេត្រ​ព្រៈមាន​ចំនួន​០៧​ករណី កំពុង​ដោះស្រាយ​០៥​ករណី​បាន​ដោះ​បញ្ចប់​២​ករណី ស្រុក​អូរជ្រៅ​មាន​១​ករណី កំពុង​ដោះស្រាយ​១​ករណី ក្រុង​ប៉ោយប៉ែត​មាន​៥​ករណី​ដែល​កំពុង​ដោះស្រាយ​៥​ករណី និង​លេខាធិការដ្ឋាន​បាន​ដោះស្រាយ​មាន​៤៥​ករណី ដែល​កមពុង​ដោះស្រាយ​។​

ការដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​យន្តការ​គណៈកម្មការ​សុរិយោដី មាន​ករណី​វិវាទ​សរុប​ចំនួន​៨២​ករណី មានស្រុក​អូរជ្រៅ​មាន​ចំនួន​០៥​ករណី ក្រុង​ប៉ោយប៉ែត​ចំនួន​៤២​ករណី ស្រុក​ថ្មពួក​មាន​ចំនួន​០៧​ករណី ស្រុក​ម៉ាឡៃ​មាន​ចំនួន​០៥​ករណី ស្រុក​មង្គល​បូរី​មាន​០៤​ករណី ស្រុក​ស្វាយចេក​មាន​០៥​ករណី ក្រុង​សិរីសោភ័ណ​មាន​០៨​ករណី ស្រុក​ព្រៈ​នេត្រ​ព្រៈមាន​ចំនួន​០៤​ករណី ស្រុក​ភ្នំស្រុក​មាន​០២​ករណី​។​
ហើយ​បណ្តឹង​ស្ថិតក្នុង​សម​ត្ត​កិច្ច​ក្រុមការងារ​ចម្រុះ​ខេត្ត​កំពុង​ដោះស្រាយ​មាន​ចំនួន​៥៥​ករណី បណ្តឹង​ដែល​បាន​ផ្ទេរ​ជូន​បណ្តា​អង្គភាព​ពាក់ព័ន្ធ​មាន​ចំនួន​២៧​ករណី ក្នុងនោះ​មាន​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម​និង​សំណង់​ចំនួន​១​ករណី មន្ទី​រៀបចំ​ដែនដី នគរូបនីយ៍កម្ម សំណង់ និង​សូ​រិ​យោ​ដី​ខេត្ត​មាន​១៤​ករណី​។​

​លេខាធិការដ្ឋាន​គណៈកម្មកា​រ​សុរិយោដី​ខេត្ត​ចំនួន​០៥​ករណី ស្រុក​មង្គល​បូរី​ចំនួន​១​ករណី ស្រុក​ម៉ាឡៃ​ចំនួន​១​ករណី ក្រុង​ប៉ោយប៉ែត​ចំនួន​០២​ករណី ក្រុង​សិរីសោភ័ណ​ចំនួន​០២​ករណី ស្រុក​ថ្មពួក​ចំនួន​០១​ករណី និង​ដោះស្រាយ​វិវាទ​ដីធ្លី​ក្រៅ​យន្តការ​គណៈកម្មការ​សុរិយោដី ដែលមាន​ក្នុង​របាយការណ៍​ក្រសួង ដ​.​ន​.​ស មាន​ចំនួន​សរុប​៥៩​ករណី​ផងដែរ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130