ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សភា​រុស្ស៊ី​គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​

​រុស្ស៊ី ៖ កាលពី​ថ្ងៃ​ព្រហស្បតិ៍ រដ្ឋសភា​របស់​ប្រទេស​រុស្ស៊ី​គ្រោង​នឹង​ពិភាក្សា​លើ​សេចក្តីព្រាងច្បាប់​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​មួយ​ដែល​ដាក់ជូន​ដោយ​លោក​ប្រធានាធិបតី Vladimir Putin ដែលជា​ផែនការ​កំណែទម្រង់​មួយ​ដែល​មិន​ទំនងជា​ទទួលរង​ការរិះគន់​ដ៏​ធ្ងន់ធ្ងរ​ណាមួយ​នៅក្នុង​សភា​នោះទេ​។​

​សេចក្តីព្រាងច្បាប់​នេះ​បាន​ស្ថិតនៅលើ​របៀបវារៈ​ដែល​នឹងត្រូវ​ពិភាក្សា​នៅក្នុង​អត្ថបទ​ដំបូង​ចំនួន​៣​ក្នុង​រយៈពេល​មួយ​សប្តាហ៍​បន្ទាប់ពី​ការអំពាវនាវ​របស់លោក Putin ឲ្យ​មាន​កំណែទម្រង់​។​ល្បឿន​នៃ​ការផ្លាស់ប្តូរ​នេះ​បាន​ជំរុញ​ឲ្យ​មានការ​រំពឹងទុក​អំពី​ផែនការ​របស់លោក Putin ប៉ុន្តែ​សភា​ដែល​ស្មោះត្រង់​នឹង​វិមាន​ក្រឹម​ឡាំង​ទំនងជា​គាំទ្រ​លោក Putin យ៉ាង​ពេញទំហឹង​ចំពោះ​ការធ្វើ​វិសោធនកម្ម​រដ្ឋធម្មនុញ្ញ​ដែល​បានស្នើ​ឡើង​នេះ​មុនពេល​ទម្រង់​មួយចំនួន​ត្រូវបាន​ដាក់​ឲ្យ​ធ្វើការ​បោះឆ្នោត​ជា​សាធារណៈ​។​

​សេចក្តីព្រាងច្បាប់​ស្តីពី​ការផ្លាស់ប្តូរ​រដ្ឋធម្មនុញ្ញ​នេះ​ត្រូវបាន​ដាក់ជូនទៅ​សភា​កាលពី​ថ្ងៃ​ចន្ទ​ពោលគឺ​ត្រឹមតែ​៥​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​លោក Putin បាន​បង្កើត​ក្រុមការងារ​មួយ​ដែលមាន​គ្នា​ចំនួន​៧៥​នាក់​ដោយ​រួមទាំង​អត្ត​ព​លិ​ក​និង​អ្នក​ល្បីល្បាញ​ផងដែរ​ដើម្បី​ធ្វើការ​លើ​វិសោធន​កម្មនេះ​។​

​ទោះបីជា​យ៉ាងណាក៏ដោយ ក្រុម​នេះ​បាន​ជួបគ្នា​តែ​ពីរដង​ប៉ុណ្ណោះ​ហើយ​សមាជិក​ម្នាក់​របស់​ខ្លួន​បាន​និយាយថា វា​ច្បាស់​ណាស់​ថា សេចក្តីព្រាងច្បាប់​នេះ​ត្រូវបាន​សរសេរ​ទុកជាមុន​ដោយ​គ្មាន​ការដាក់បញ្ចូល​ក្រុម​ដែល​ត្រូវបាន​បង្កើតឡើង​យ៉ាង​ឆាប់រហ័ស​មួយ​នេះ​ទេ​។​
​លោកស្រី Yelena Alshanskaya ដែលជា​ប្រធាន​អង្គការ​កុមារកំព្រា​ដ៏​ធំ​មួយ​បាន​សរសេរ​នៅលើ Facebook កាលពី​ថ្ងៃ​អង្គា​រថា “​ខ្ញុំ​មិនបាន​ធ្វើការ​លើ​វិសោធនកម្ម​នេះ​ទេ​។ ច្បាស់​ណាស់ តួនាទី​របស់​យើង​គ្រាន់តែ​ជា​តំណាង​ប៉ុណ្ណោះ​”​។​

​គួរ​បញ្ជាក់ថា រដ្ឋសភា​ត្រូវតែ​បោះឆ្នោត​លើ​សេចក្តីព្រាងច្បាប់​នេះ​ក្នុងការ​បកស្រាយ​ចំនួន​បី​លើក​មុនពេល​សេចក្តីព្រាងច្បាប់​នេះ​ត្រូវ​បានអនុម័ត​នៅក្នុង​ក្រុមប្រឹក្សា​សហព័ន្ធ​សភា​ជាន់ខ្ពស់​និង​ផ្តល់​ភ្លើង​ខៀវ​ចុងក្រោយ​ដោយ​វិមាន​ក្រឹម​ឡាំង​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130