ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ចំនួន​អ្នកស្លាប់​ដោយសារ​ជំងឺ​ផ្លូវដង្ហើម​ថ្មី​កើន​ដល់​២៥​នាក់​ហើយ​

​ប៉េកាំង ៖  ​ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស​ផ្លូវដង្ហើម​ថ្មី (Coronavirus) បាន ​កើន​ដល់​២៥​នាក់ ចំណែក​ចំនួន​អ្នក​ឆ្លង​បាន​កើន​ដល់​៨៣០ ។​នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរចិន។

​ជំងឺ​ផ្លូវដង្ហើម (​រលាក​សួត​ធ្ងន់ធ្ងរ​) ដែល​បង្កឡើង​ដោយ​វីរុស​កូ​រ៉ូ​ណា​ថ្មី (coronavirus) ដ៏​សាហាវ​ថ្មី​មួយ ដែល​អង្គការ​សុខភាព​ពិភពលោក​ហៅថា 2019-nCoV​។​

​ករណី​វិ​រុស​ថ្មី​នេះ​បាន​រីក​រាលដាល​ដល់​ប្រទេស​ចំនួន​៨​រួមមាន​៖ ចិន​, កោះ​តៃវ៉ាន់​, ថៃ​, ជប៉ុន​, កូរ៉េខាងត្បូង​, សហរដ្ឋអាមេរិក​, សិង្ហ​បុរី​, វៀតណាម​។​

​គួរ​បញ្ជាក់ថា វិ​រុស​ថ្មី​នេះ​ផ្ទុះ​ឡើងជា​លើកដំបូង​កាលពី​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩ នៅក្នុង​ទីក្រុង​វូ​ហាន (Wuhan)៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130