ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក Pochettino កំពុង​ជួបពិភាក្សា​ជាមួយ​ក្រុម​យក្ស​មួយ​នៅ PL

កីឡា ៖ លោក Mauricio Pochettino ត្រូវបាន​គេ​រាយការណ៍​ថា​កំពុង​ពិភាក្សា​ជាមួយ​ក្រុម Manchester United ជុំវិញ​ការ​ក្លាយជា​គ្រូបង្វឹក​ថ្មី​របស់​ក្លិប​នៅ​ចុងបញ្ចប់​នៃ​យុទ្ធនាការ ២០១៩-២០ ។​

​តំណែង​អ្នកចាត់ការ​ទូទៅ​បច្ចុប្បន្ន​របស់លោក Ole Gunnar Solskjaer កំពុងតែ​ស្ថិតនៅក្នុង​ភាព​ក្ដៅគគុក ក្រោយ​ដឹកនាំ​ក្រុម​មិន​ទទួលបាន​លទ្ធផល​គាប់ប្រសើរ​។ ជាក់ស្ដែង​កាលពី​យប់មិញ Man UTD បាន​រង​បរាជ័យ​នៅ​ដី​ខ្លួនឯង​ក្នុង​លទ្ធផល 0-២ យ៉ាង​អាម៉ាស​ក្រោម​ថ្វី​ជើង​ក្រុម Burnley​។​

​យោងតាម​អ្នកកាសែត​អ៊ីតាលី Alfredo Pedulla បានឱ្យដឹងថា​ម្ចាស់​ជើងឯក​អង់គ្លេស ២០ សម័យកាល​កំពុង​ពិភាក្សា​ជាមួយ Pochettino អំពី​លទ្ធភាព​ដើម្បី​ជំនួស​តំណែង​លោក Solskjaer នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ​។​

​ប្រភព​ដដែល​បាន​បន្ត​ឲ្យ​ដឹង​ទៀតថា ក្រោយ​ត្រូវ​បណ្ដេញ​ចេញពី​តំណែង​កាលពី​ខែវិច្ឆិកា ឆ្នាំ​២០១៩ អតីត​អ្នកចាត់ការ​ទូទៅ​របស់ Spurs លោក Pochettino ក៏បាន​ត្រៀមខ្លួន​រួចរាល់​ក្នុង​ការទទួល​ការងារ​ថ្មី​នៅ​រដូវក្ដៅ​ខាងមុខ​។​

​គួរ​ឲ្យ​ដឹង​ដែរ​ថា អ្នកចាត់ការ​ទូទៅ​ដែល​ជួយ​ឲ្យ Spurs ឡើងដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់ UEFA Champions League រដូវ​កាល​មុន ក៏មាន​ព័ត៌មាន​ថា​អាច​នឹង​ទៅ​ដឹកនាំ Barcelona មុនពេល​តែងតាំង​លោក Quique Setien ផងដែរ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130