ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Aubameyang បើកចំហ​ចំពោះ​ការផ្លាស់​ទៅ Barcelona

​កីឡា ៖ យោងតាម​របាយការណ៍​មួយ​នៅក្នុង​ប្រទេស​អេ​ស្ប៉ា​ញ​បាន​ឲ្យ​ដឹងថា​ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang បាន​ប្រាប់​ក្រុម Barcelona ថា​រូបគេ​មាន​ឆន្ទៈ ក្នុងការ​ផ្លាស់​ទៅកាន់​ទឹកដី​អេ​ស្ប៉ា​ញ ពី​ក្រុម Arsenal ។​

​ជាក់ស្តែង​ខ្សែប្រយុទ្ធ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal រូបនេះ គឺជា​គោលដៅ​កំពូល​មួយ​របស់​ក្រុម Barcelona សម្រាប់​រដូវ​កាល​ផ្ទេរ​នា​ខែម​ករានេះ ដោយ​ពួកគេ​កំពុង​ស្វែងរក​អ្នក​ជំនួស​តំណែង​របស់ Luis Suarez ក្រោយ​ចាក​ចេញពី​ទីលាន បន្ទាប់ពី​ការវះកាត់​ជង្គង់ ។​

Aubameyang នៅសល់​រយ​:​ពេល​តែមួយ​ឆ្នាំ​ទៀត​ប៉ុណ្ណោះ លើ​កិច្ចសន្យា​របស់គេ ជាមួយ​ក្រុម Arsenal នៅ​ចុងបញ្ចប់​នៃ​រដូវ​កាល​នេះ ហើយ​កីឡាករ​វ័យ ៣០ ឆ្នាំ​រូបនេះ មិនទាន់​យល់ព្រម​លើ​កិច្ចព្រមព្រៀង​ថ្មី​ណាមួយ​នៅឡើយ​ទេ ជាមួយ​ក្លឹប​នៅ​ទឹកដី Emirates មួយ​នេះ ។​

​លើសពីនេះ​របាយការណ៍ Mundo Deportivo បាន​អះអាងថា Aubameyang ចង់​ចាក​ចេញពី​ក្រុម​កាំភ្លើង​ធំ Arsenal ដើម្បី​បង្កើន​ឱកាស​ឈ្នះ​ពាន​ធំៗ ខណ​:​ខ្សែប្រយុទ្ធ​រូបនេះ​នឹង​ព្យាយាម​បង្ខំ​ឱ្យមាន​ការផ្លាស់ប្តូរ​ទៅកាន់​ទឹកដី Camp Nou តាម​ដែល​អាច​ធ្វើបាន ៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130