ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្យុះ​បោកបក់​នៅ​ឆ្នេរសមុទ្រ​អេ​ស្ប៉ា​ញ ឆក់យក​ជីវិត​មនុស្ស​៧​នាក់​

អេ​ស្ប៉ា​ញ ៖ ក្រុមមន្ត្រី​បាន​និយាយថា ចំនួន​អ្នកស្លាប់​ដោយសារ​ព្យុះ​ដែល​បាន​បោកបក់​ប្រទេស​អេ​ស្ប៉ា​ញ​ជាមួយនឹង​ខ្យល់​បក់​ខ្លាំង និង​ព្រិល​ធ្លាក់​ខ្លាំង​បាន​កើន​ឡើងដល់ ៧ នាក់ខណៈ​មនុស្ស ៤ នាក់​កំពុង​បាត់​ខ្លួន ។​

​ខ្យល់​បក់បោក​ខ្លាំង និង​រលក​ធំៗ​បាន​បោកបក់​ចូល​ទីក្រុង​មាត់សមុទ្រ​ដែល​ធ្វើ​ឲ្យ​ខូចខាត​ដល់​ហាង និង​ភោជនីយដ្ឋាន​ជាច្រើន ហើយក៏​បំផ្លាញ​ដល់​សម្ភាៈ​ឆ្នេរសមុទ្រ និង​ជន់​លិច​ផ្លូវ​មួយចំនួន​ផងដែរ​នៅ​ភាគ​ខាងកើត​នៃ​ប្រទេស​ចាប់តាំងពី​ថ្ងៃអាទិត្យ​មក ។ សេវាកម្ម​បន្ទាន់​បាន​និយាយ​នៅ​ល្ងាច​ថ្ងៃ​ពុធ​ថា ជនរងគ្រោះ​ចុងក្រោយ​គឺជា​បុរស​ម្នាក់​ដែល​បាន​ធ្លាក់ចូល​ទៅក្នុង​សមុទ្រ​នៅឯ​ភាគ​ឥសាន​នៃ​កំពង់ផែ Palamos ។​

​អ្នកនាំពាក្យ​ប៉ូលីស​ក្នុង​តំបន់​បាន​និយាយថា ប៉ូលីស​បាន​រកឃើញ​សាកសព​កាលពី​ថ្ងៃ​ពុធ​នៅក្នុង​តំបន់​លិច​ទឹក​មួយ​នៅ​តំបន់​ភាគ​ខាងកើត​នៃ​ទីក្រុង Valencia ជា​កន្លែង​ដែល​ពួកគេ​កំពុង​ស្វែងរក​បុរស​អាយុ ៦៧ ឆ្នាំ​ម្នាក់​ដែល​បាន​បាត់​ខ្លួន​នៅក្នុង​ឡាន​របស់គាត់ ។​

​ប៉ូលីស​បាន​និយាយថា ការស្លាប់​មនុស្ស ២ នាក់​ផ្សេងទៀត​ត្រូវបាន​កត់ត្រា​ទុក​នៅក្នុង​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង Andalusia ។ ក្នុងចំណោម​នោះ​មាន​កសិករ​អាយុ ៧៧ ឆ្នាំ​ម្នា​ក់បាន​ស្លាប់ បន្ទាប់ពី​ផ្ទះ​កញ្ចក់​មួយ​បាន​បាក់​រលំ​សង្កត់​លើ​គាត់​ដោយ​ព្យុះ​ព្រិល ។​

​ទន្ទឹម​នោះ​មនុស្ស ៤ នាក់​នៅតែ​ត្រូវបាន​គេ​ជឿជាក់ថា​កំពុង​បាត់​ខ្លួន បន្ទាប់ពី​ព្យុះ Gloria បាន​វាយប្រហារ​ភាគ​ខាងកើត​ប្រទេស​អេ​ស្ប៉ា​ញ​កាលពី​ថ្ងៃអាទិត្យ​ដោយមាន​ល្បឿន​ខ្យល់​បក់​ជាង ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង រលក​ធំៗ ព្រិល និង​ភ្លៀង​ត្រជាក់ ។​

​ទីភ្នាក់ងារ​អាកាសធាតុ​ជាតិ Aemet បាន​និយាយថា ព្យុះ​កំពុង​ចាប់ផ្តើម​ថមថយ​កាលពី​ថ្ងៃ​ពុធ​ទោះបីជា​វា​បានធ្វើ​ឲ្យ​តំបន់​ភាគ​ឥសាន​នៃ​តំបន់ Catalonia និង​កោះ Balearic ស្ថិតក្នុង​ភាព​ប្រុងប្រយ័ត្ន​ក៏ដោយ ។​សូមបញ្ជាក់​ផងដែរ​ថា ព្យុះ​រដូវរងា​ជារឿយៗ​កើតឡើង​នៅ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​របស់​អេ​ស្ប៉ា​ញ ហើយ​ប្រទេស​នេះ​បាន​ទទួលរង​នូវ​ព្យុះភ្លៀង​ខ្លាំង​ខុសពី​ធម្មតា​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130