ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោក តា សេង កំពុងតែ​ដេក​សម្ងំ ក្នុង​ម៉ាស៊ីនត្រជាក់ ដើម្បី​ទទួល​នូវ​លាភសក្ការៈ​ដ៏​មហិមា​ពី​ប្រជាពលរដ្ឋ​ក្នុង​ខេត្តរតនគិរី​

​ខេត្តរតនគិរី ៖ ប្រជាពលរដ្ឋនៅក្នុង​ខេត្តរតនគិរី​បាន​ត្អូញត្អែ​ថា ដោយសារ​ការបណ្ដេញរ​ថ​យន្ត​តាក់ស៊ី​ពី​ក្នុង​ខេត្ត ឲ្យ​ទៅ​ដាក់​នៅ​បេន​តាយសេង​មក ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ខាតបង់​នូវ​ថវិកា​ជាច្រើន ណាមួយ​ថ្លៃ​ម៉ូតូឌុប​ឆ្ងាយ ណាមួយ​ពេលយប់ ត្រូវបាន​ម៉ូតូឌុប​ដំឡើងថ្លៃ ហើយ​រថយន្ត​ពីមុន​បាន​ជូន​ភ្ញៀវ​មកដល់​គេហដ្ឋាន​នឹង​បានទទួល​ភ្ញៀវ​ពី​គេហដ្ឋាន​ដើម្បី​ចេញ​ទៅតាម​បណ្ដា​ខេត្ត​នានា ឥឡូវ​ត្រូវបាន​លោក​តាយសេង មិន​ឲ្យ​រថយន្ត​ទាំងនោះ​ឈប់ នៅតាម​បណ្ដា​ក្រុមហ៊ុន​មួយចំនួន នៅក្នុង​ខេត្ត​ជាពិសេស​រថយន្ត​អ្នករត់​តាក់ស៊ី​មកពី​បណ្ដា​ស្រុក​ជុំវិញ​ខេត្ត​មួយចំនួន ក៏​មិន​ឲ្យ​ឈប់​នៅ​ផ្សារ​បាន​លុង​ផងដែរ​។​

ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ មកពី​តាម​បណ្ដា​ស្រុក​បាន​ជិះ​ម៉ូតូឌុប​នឹង​ជិះ​ម៉ូតូ​ប្រ៊ី​ន​ស្តារ​(​ផលិត​នៅ​ប្រទេស​ឥណ្ឌា​)​ឡើងទៅ​ផ្សារ​បាន​លុង​ដើម្បី​ទិញ​របស់របរ​ឬអី​វ៉ាន់​ហើយក៏​ជួល​ម៉ូតូ​កង់​បី (​ហៅ​ប្រ៊ី​ន​ស្តារ​)​និង​ម៉ូតូឌុប​ដឹក​អីវ៉ាន់​ដើម្បី​យកមក​ជិះ​រថយន្ត ទៅផ្ទះ​វិញ​នៅក្នុង​ចំណត ផ្សារ​តា​សេង​នេះ​។​

​ហេតុដូច្នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​មានការ​លើកឡើងថា ខាត​ពេលវេលា​និង​ខាត​ថវិកា​ជាច្រើន​ដែល​គាត់​ចំណាយ​ពីមុនមក​គាត់​ចំណាយ​ប្រាក់​ឈ្នួល​រថយន្ត​បន្តិចបន្តួច​តែប៉ុណ្ណោះ​ឥឡូវ​មាន​តាំងពី​ឈ្នួល​រថយន្ត​មាន​តាំងពី​ឈ្នួល​ម៉ូតូឌុប​ហើយ​ខាត​ពេលវេលា​ជាច្រើន​ទៀតផង​។​

​ចំពោះ​ពាក្យសំដី​របស់លោក​ប្រធាន​ក្រុមហ៊ុន​តាយសេង អា​ហរ​ន្ត​នីហរ័ណ​និង​សំណង់ បាន​លើកឡើងថា ដោយសារ អាជ្ញាធរ​មិន​ចង់​ឲ្យ​មាន​សកម្មភាព រញ៉េរញ៉ៃ​នៅក្នុង​ផ្សារ​បាន​លុង​និង​តាម​បណ្ដា​ផ្លូវ​ក្នុង​ខេត្ត​មួយចំនួន​ទើប​លោក​សម្រេចចិត្ត​ឲ្យ​តាក់ស៊ី​ទាំងអស់​មក​ឈប់​នៅ​ចំណតរថយន្ត​ក្រុមហ៊ុន​របស់គាត់​តែម្ដង​។​

​លោក ងិន ណែ​ល អភិបាលក្រុង​បាន​លុង​បាន​លើកឡើងថា​លោក​នឹង​បង្កើត​ក្រុម​ដើម្បី​មិន​ឲ្យ​មាន​ម៉ូតូឌុប​និង​ប្រ៊ី​ន​ស្តារ​(​ហៅ​កង់​បី​)​ណា​យក​តម្លៃលើស​ពីមុន​នោះទេ​។​

​ប្រសិនបើ​រថយន្តឈ្នួល​ពីមុនមក​យក ៥០០០០​រៀល អញ្ចឹង​ទម្លាក់​តម្លៃ​នៅសល់​បួន​ម៉ឺន​ប្រាំ​រៀល ហើយ​ឲ្យ​ម៉ូតូ​កង់​បី​និង​ម៉ូតូឌុប​ទៅយក​អ្នកដំណើរ​តែម្ដង​។​

​លោក​អភិបាលក្រុង បានលើកឡើង​បន្តថា ឥឡូវនេះ​លោក​កំពុងតែ​ចាត់វិធានការ​ឲ្យ​ក្រុមការងារ របស់លោក​ចុះទៅ​អង្កេត​និង​ស្រាវជ្រាវ​បើ​មាន​ម៉ូតូឌុប​ឬ​ម៉ូតូ​កង់​បី​ណា​យក​ថ្លៃ​លោក​នឹង​អនុវត្តតាម​នីតិវិធី​៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130