ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

Pochettino សារភាពថា​លោក​ពិតជា​ចង់ទៅ​ដឹក​នាំនៅ PL ម្តងទៀត​

​កីឡា ៖ Mauricio Pochettino បាន​សារភាពថា​លោក​ពិតជា​ចង់​វិល​ត្រលប់​ទៅ​ដឹកនាំ​ក្លិប​នៅ Premier League ម្តងទៀត ។​នេះ​បើ​យោងតាម​ប្រភពពី​សារព័ត៌មាន​អង់គ្លេស dailymail ។​

​អតីត​គ្រូបង្វឹក​ក្លិប Tottenham Hotspur បាន​ទំនេរ​ពី​ការ​ជា​គ្រូបង្វឹក​ចំនួន​៣​ខែ​មកហើយ បន្ទាប់ពី​ត្រូវបាន Spurs បណ្ដេញចេញ​កាលពី​ខែវិច្ឆិកា​ឆ្នាំមុន ដោយសារ​ដឹកនាំ​ក្រុម​ចាប់ផ្ដើម​រដូវ​កាល​ថ្មី​មិន​បានល្អ​។​

​លោក​បាន​ប្រាប់​ទូរទស្សន៍ Sky Sports ថា​“ និយាយ​ដោយស្មោះ​ត្រង់​ខ្ញុំ​ចង់​ធ្វើការ​នៅ Premier League ។​ខ្ញុំ​ដឹងថា​វា​នឹង​ពិបាក ហើយ​ឥលូវ​នេះ​វា​ជា​ពេលដែល​ខ្ញុំ​កំពុង​រង់ចាំ ដូច្នេះ​យើង​នឹង​ចាំមើល​ទាំងអស់គ្នា​ថា​នឹងមាន​អ្វី​កើតឡើង​។​

​លោក​បាន​បន្ថែមទៀតថា​៖​ឥលូវ​ជា​ពេលវេលា​ដែល​ខ្ញុំ​កំពុង​ស្ដារ​ខ្លួនឯង​ឡើងវិញ គិត​អំពី​ខ្លួនឯង​បន្តិច និង​ត្រៀមខ្លួន​ជានិច្ច ពីព្រោះ​ក្នុង​ពិភព​បាល់ទាត់​អ្វីៗ​ក៏​អាច​កើតឡើង​បានដែរ ដូច្នេះ​អ្នក​ត្រូវ​ត្រៀម​។ ខ្ញុំ​ត្រៀមខ្លួន​រួចរាល់​ហើយ នឹង​កំពុង​រង់ចាំ​កា​ប្រកួតប្រជែង​ថ្មី​។ ខ្ញុំ​ជឿជាក់ថា​ការប្រកួតប្រជែង​បន្ទាប់ នឹង​ជា​រឿង​មួយ​ដ៏​អស្ចារ្យ​។​

​យ៉ាងណាមិញ​យោងតាម​របាយការណ៍​ពី​ក្រុម Atlectico Madrid ជា​ក្លិប​ដែលមាន​ចំណាប់អារម្មណ៍​ទៅលើ លោក Pochettino បន្ទាប់ពី​គ្រូបង្វឹក​បច្ចុប្បន្ន​លោក Diego Simeone ដឹកនាំ​ក្រុម​មិនសូវ​បានល្អ ជាក់ស្ដែង​៥​ប្រកួត​ចុងក្រោយ ក្រុម​យក្ស​អេ​ស្ប៉ា​ញ ស្វែងរក​ជ័យជម្នះ​បានតែ​១​ដង​ប៉ុណ្ណោះ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130