ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប៉ា​ឡេ​ស្ទី​ន​ជំរុញ​ឲ្យ UN បដិសេធ​ផែនការ​សន្តិភាព​នៅ​មជ្ឈិមបូព៌ា​របស់ Trump

​ប៉ា​ឡេ​ស្ទី​ន ៖ ប្រធានាធិបតី​ប៉ា​ឡេ​ស្ទី​ន​លោក Mahmud Abbas កាលពី​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​បដិសេធ​ផែនការ​មជ្ឈិមបូព៌ា​រប​ស់លោក​ប្រធានាធិបតី Donald Trump ដោយ​និយាយថា វា​នឹង​បំបែក​ទឹកដី​ប៉ា​ឡេ​ស្ទី​ន​ហើយ​នឹងមិន​នាំមក​នូវ​សន្តិភាព​យូរអង្វែង​ឡើយ​។​

​ខណៈពេល​កាន់​ផែនទី​ប៉ា​ឡេ​ស្ទី​ន​នាពេល​អនាគត​ដ៏​ធំ​មួយ​ដូចដែល​បានដាក់​ចេញ​ដោយ​លោក Trump, លោក Abbas បាន​រិះគន់​វា​ថា​វា​ជា​កិច្ចព្រមព្រៀង “​ប្រហុក​ស្វី​ស​” ដែល​នឹង​ផ្តល់​ឲ្យ​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​ត្រឹមតែ​រដ្ឋ​ដែល​បែកបាក់​មួយ​ប៉ុណ្ណោះ​ដោយ​គ្មាន​ការគ្រប់គ្រង​ដែនអាកាស ដែនទឹក​របស់​ពួកគេ​ឬ​ទីក្រុង​យេ​រូ​សា​ឡឹម​ខាងកើត​ឡើយ​។ នៅពេល​លោក​ព្រមាន​ថា​អ៊ីស្រាអែល​នឹង​បង្កើត​ស្ថានភាព​បំបែក​ពូជសាសន៍​ប្រសិនបើ​វា​ឈាន​ទៅមុខ​ជាមួយ​ការ​កាត់​យក​ទឹកដី​, លោក​បាន​ចោទ​សួរថា “​តើ​នរណាម្នាក់​ក្នុងចំណោម​អ្នក​ទាំងអស់​នឹង​ទទួលយក​រដ្ឋ​បែបនេះ​?”​។​

​លោក Abbas និយាយថា “​ខ្ញុំ​ចង់​និយាយ​ទៅកាន់​លោក Donald Trump ថា​ផែនការ​របស់លោក​មិនអាច​ទទួលបាន​សន្តិភាព​និង​សន្តិសុខ​ទេ​ព្រោះ​វា​អាច​លុបបំបាត់​ភាពស្របច្បាប់​ជា​អន្តរជាតិ​។ ប្រសិនបើ​អ្នក​ដាក់​សន្តិភាព វា​នឹងមិន​ស្ថិតស្ថេរ​ទេ វា​មិនអាច​ស្ថិតស្ថេរ​បានឡើយ​”​។​លោក​បន្តថា “​កិច្ចព្រមព្រៀង​នេះ​មិនមែន​ភាពជា​ដៃគូ​អន្តរជាតិ​ទេ​។ សំណើ​នេះ​គឺ​មកពី​រដ្ឋ​មួយ​ដែល​ត្រូវបាន​គាំទ្រ​ដោយ​រដ្ឋ​មួយ​ផ្សេងទៀត​”​។​

​ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​បាន​ស្វះស្វែង​ប្រមូល​ការគាំទ្រ​ពី​អន្តរជាតិ​ប្រឆាំងនឹង​ផែនការ​ដែល​លោក Trump បានបង្ហាញ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក Benjamin Netanyahu នៅ​ថ្ងៃទី​២៨​ខែមករា​។ ប៉ុន្តែ​ជាការ​បរាជ័យ ប៉ា​ឡេ​ស្ទី​ន​បាន​បោះបង់ចោល​ផែនការ​សម្រាប់​ការបោះឆ្នោត​មួយ​នៅ​ថ្ងៃ​អង្គារ​ដែល​នឹង​បដិសេធ​សំណើ​នេះ​។​

​ក្រុម​អ្នកការទូត​បាន​និយាយថា សហរដ្ឋអាមេរិក​បាន​ដាក់​សម្ពាធ​យ៉ាងធ្ងន់ធ្ងរ​រួមទាំង​ការគំរាមកំហែង​នៃ​ផលប៉ះពាល់​ហិរញ្ញវត្ថុ​ទៅលើ​សមាជិក​ក្រុមប្រឹក្សាសន្តិសុខ​ហើយ​សូម្បីតែ​ប្រទេស​អឺរ៉ុប​មួយចំនួន​ក៏មាន​ភាពស្ទាក់ស្ទើរ​ផងដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130