ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

នាវា​ទេសចរណ៍​ខ្នាត​យក្ស Westerdam ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​

​ព្រះសីហនុ ៖ អស់​រយៈពេល​១២​ថ្ងៃ ហើយ​ដែល​នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក Westerdam មិនអាច​ស្វែងរក​ចំណត​បាន​ដោយសារ តែ​បណ្តា​ប្រទេស​នានា​មិន​ទទួល​ឲ្យ​ចត​នៅ​កំពង់ផែ​របស់គេ ខណដែល​នាវា​មួយ​នេះ​បានប្រកាស​អាសន្ន​ពី​ការ​ជិត​អស់​ប្រេង រួមទាំង​ស្បៀងអាហារ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក «Westerdam» នាវា​យក្ស​មួយ​នេះ​បាន​ចូល​សំចត​នៅ​កំពង់ផែ​ក្រុងព្រះសីហនុ​ហើយ បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី​ប្រមុខ រាជរដ្ឋាភិបាល​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន​។​

​សូមជម្រាបថា នាវា​ទេសចរណ៍​ខ្នាត​យក្ស​របស់​អាមេរិក «Westerdam» នេះ ផ្ទុក​មនុស្ស​សរុប ២២០០​នាក់ ក្នុងនោះ​អ្នក​ទេសចរណ៍​ចំនួន​១៤៥៥​នាក់ និង​បុគ្គលិក​បម្រើការ ៨០២​នាក់ បានចេញ​ធ្វើដំណើរ​ចេញពី​ទីក្រុង​ហុងកុង កាលពី​ថ្ងៃទី​០១ ខែកុម្ភៈ ដើម្បី​ចូលទៅ​ប្រទេស​ហ្វីលីពីន តែ​ត្រូវ​អាជ្ញាធរ​នេះ​បដិសេធ ដោយ​បារម្ភ​ខ្លាច​អ្នកទេសចរ​នៅលើ​នាវា​នេះ​មាន​ផ្ទុក​ជំងឺ «​កូ​រ៉ូ​ណា​» ឬ «COVID19» ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130