ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រឹទ្ធសភា​អាមេរិក​ជជែក​ដេញដោល​លើ​សេចក្ដីសម្រេច​មួយ​ដើម្បី​កំណត់​អំណាច​សង្គ្រាម Trump

អាមេរិក ៖ ព្រឹទ្ធសភា​អាមេរិក​បាន​បើក​ការជជែក​ដេញដោល​កាលពី​ថ្ងៃ​ពុធ​លើ​សេចក្តីសម្រេច​មួយ​ដើម្បី​កំណត់​អំណាច​របស់លោក​ប្រធានាធិបតី Donald Trump ក្នុងការ​ធ្វើសង្គ្រាម​ជាមួយ​ប្រទេស​អ៊ីរ៉ង់​ដោយ​ការអនុម័ត​ទំនងជា​អាចធ្វើ​ទៅបាន​បន្ទាប់ពី​អ្នក​សាធារណរដ្ឋ​ចំនួន​៨​នាក់​បាន​ចូលរួម​ជាមួយ​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​ជំរុញ​សេចក្តីព្រាងច្បាប់​នេះ​។​

​ការបោះឆ្នោត​លើ​សេចក្តីសម្រេច​អំណាច​សង្គ្រាម​អាច​នឹងធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ចំពេល​មានការ​ព្រួយបារម្ភ​ថា លោក Trump អាច​បង្កជម្លោះ​យោធា​ដោយ​បើកចំហ​ជាមួយ​ទីក្រុង​តេ​អេ​រ៉ង់​ទាំង​មិន​ពិគ្រោះ​ជាមួយ​សភា​។ ការអនុម័ត​នេះ​អាចធ្វើ​ឲ្យ​ប្រធានាធិបតី​អាម៉ាស់មុខ​ដោយសារតែ​លោក​មិនអាច​ពឹង​ផ្អែកលើ​សំឡេង​ភាគច្រើន​របស់​គណបក្ស​សាធារណរដ្ឋ​នៅក្នុង​ព្រឹទ្ធសភា​ដើម្បី​រារាំង​ច្បាប់​ដែល​លោក​មិន​យល់ស្រប​បាន​។​

​ខណៈពេលដែល​លោក Trump ត្រូវបាន​គេ​រំពឹងថា​នឹង​វេតូ​លើ​ច្បាប់​នេះ​, កាលពី​ថ្ងៃ​ពុធ លោក​បាន​ព្រមាន​ដល់​ព្រឹទ្ធសភា​ឲ្យ​បោះឆ្នោត​ទម្លាក់​វា​ចោល​ហើយ​កុំ​កំណត់​លើ​ជម្រើស​គោលនយោបាយ​របស់លោក​។ លោក​បាន​បង្ហោះ Twitter ថា “​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​សន្តិសុខ​ប្រទេស​របស់​យើង​ដែល​ព្រឹទ្ធសភា​សហរដ្ឋអាមេរិក​មិនត្រូវ​បោះឆ្នោត​លើ​សេចក្តីសម្រេច​អំណាច​សង្គ្រាម​អ៊ីរ៉ង់​។ យើង​ធ្វើ​បានល្អ​ណាស់​ជាមួយ​អ៊ីរ៉ង់​ហើយ​នេះ​មិនមែនជា​ពេលវេលា​ដើម្បី​បង្ហាញ​ភាពទន់ខ្សោយ​នោះទេ​។ ប្រសិនបើ​ដៃ​ខ្ញុំ​ជាប់​ចំណង អ៊ីរ៉ង់​នឹង​មានឱកាស​ទទួលបាន​ជោគជ័យ​។ បញ្ជូន​សញ្ញា​អាក្រក់​បំផុត​។ ក្រុម​អ្នកប្រជាធិបតេយ្យ​កំពុង​ធ្វើ​រឿងនេះ​ជាការ​ប៉ុនប៉ង​ធ្វើ​ឲ្យ​គណបក្ស​សាធារណរដ្ឋ​អាម៉ាស់មុខ​”​។​

​គួរ​បញ្ជាក់ថា កាលពី​ខែមករា សភាតំណាងរាស្ត្រ​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​បានអនុម័ត​ច្បាប់​របស់ខ្លួន​ផ្ទាល់​បន្ទាប់ពី​បទបញ្ជារ​ប​ស់លោក Trump ឲ្យ​សម្លាប់​មេបញ្ជាការ​អ៊ីរ៉ង់​ឈ្មោះ Qasem Soleimani និង​ការវាយប្រហារ​ដោយ​មី​ស៊ី​ល​សងសឹក​ដោយ​ទីក្រុង​តេ​អេ​រ៉ង់​បាន​បង្កើន​ភាព​តានតឹង​និង​ជំរុញ​ការភ័យខ្លាច​នៃ​សង្គ្រាម​ដ៏​សាហាវ​រវាង​សត្រូវ​ទាំងពីរ​៕

 

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130