ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ថៃ​អនុញ្ញាត​ឲ្យ​កប៉ាល់​ទេសចរណ៍​២​គ្រឿង​ចូល​ចត​នៅ​កំពង់ផែ​កោះ​ភូ​កេ​ត​

​ថៃ ៖ អ្នកដំណើរ​និង​សមាជិក​នាវិក​ជាង​៤.០០០​នាក់​មកពី​កប៉ាល់​ទេសចរណ៍​២​គ្រឿង​ត្រូវបាន​អាជ្ញាធរ​ថៃ​អនុញ្ញាត​ឱ្យចូល​ចត​នៅ​កំពង់ផែ​កោះ​ភូ​កេ​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បន្ទាប់ពី​មន្ត្រី​សុខាភិបាល​សាធារណៈ​ថៃ​បាន​និយាយ​គ្មាន​មនុស្ស​ណា​ម្នាក់​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​ថ្មី COVID-19 ឬ​កូ​រ៉ូ​ណា​ថ្មី​ឡើយ​។​នេះ​បើ​យោង​តាន​ប្រភពពី​សារព័ត៌មាន​ថៃ bangkokpost​។​.

​កប៉ាល់​ឈ្មោះ Seabourn Ovation បាន​ដោត​ទង់ជាតិ​ប្រទេស​ប៉ា​ហា​ម៉ាស់​(Bahamas) ដែលមាន​អ្នកដំណើរ​៤៩៥ នាក់​និង​បុគ្គលិក ៤៧០ នាក់​នៅលើ​នាវា​បាន​បោះ​យុថ្កា​នៅ​កំពង់ផែ​ទឹក​ជ្រៅ​ភូ​កេ​ត​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់​ធ្វើដំណើរ​ចេញពី​កោះ Langkawi របស់​ប្រទេស​ម៉ាឡេស៊ី​។​អ្នកដំណើរ​នៅលើ​នាវា​ភាគច្រើន​ជា​ជនជាតិ​អឺរ៉ុប​ត្រូវបាន​ពិនិត្យ​សុខភាព​ដោយ​មន្ត្រី​សុខភាព​សាធារណៈ​ថៃ មុនពេល​ត្រូវ​បានផ្តល់​ការអនុញ្ញាតឱ្យ​ចុះចត​។​

​ប្រធានការិយាល័យ​កំ​ផែ​កោះ​ភូ​កេ​ត​បាន​បញ្ជាក់ថា​អ្នកដំណើរ​និង​នាវិក​ទាំងអស់​នៅលើ​នាវា​បានធ្វើ​តេ​ស្តិ៍​អវិជ្ជមាន​។​កប៉ាល់​នេះ​ត្រូវបាន​បោះ​យុថ្កា​ត្រឹមតែ ១០ ម៉ោង​ប៉ុណ្ណោះ មុនពេល​ធ្វើដំណើរ​ចេញរ​ទៅកាន់​ប្រទេស​សិង្ហ​បុរី​។​

​ចំណែក​កប៉ាល់​ទេសចរណ៍​មួយទៀត​ឈ្មោះ Quantum of the Seas ដែលមាន​អ្នកដំណើរ​និង​នាវិក​ចំនួន​៣.១០០​នាក់​បាន​ចូល​ចត​នៅ​កំពង់ផែ Phuket ដោយ​មិនមាន​នរណាម្នាក់​ត្រូវបាន​គេ​រកឃើញថា ឆ្លង​វីរុស​កូ​រ៉ូ​ណា​នោះទេ ហើយ​បន្ទាប់មកទៀត​កប៉ាល់​នេះ​ក៏​នឹង​បន្តដំណើរ​ទៅ​ប្រទេស​សិង្ហ​បុរី​ដូចគ្នា​ដែរ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130