ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

លោកជំទាវ ម៉ែន សំអន ៖​ទិសដៅ​របស់​រាជរដ្ឋាភិបាល​«​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ​ឈរ​ក្នុង​ស្មារតី​ឯករាជ្យ​»

​ខេត្តស្វាយរៀង​៖​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ក្នុងនាម​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង​បាន​ថ្លែងថា រាជរដ្ឋាភិបាល​ក៍​ដូច​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ប្រកាន់​ជំហរ​ទន់ភ្លន់ បត់បែន ស្របតាម​ការប្រែប្រួល នៃ​ភូមិសាស្ត្រ នយោបាយ ភូមិសាស្ត្រ​សេដ្ឋកិច្ច និង​យុទ្ធសាស្ត្រ​សកលលោក ស្របតាម​ពាក្យស្លោក “​កែទម្រង់​ខាងក្នុង បង្កើន​មិត្ត​ខាងក្រៅ ឈរ​ក្នុង​ស្មារតី​ឯករាជ្យ​”​។ គណបក្ស​បន្ដ​ការតស៊ូ ការពារ​យុត្តិធម៌ ការពារ​សិទ្ធ​សម្រេច អធិប​តយ្យ និង​បូរណភាព ទឹកដី និង​លើកស្ទួយ​ទំនាក់ទំនង​ទ្វេភាគី ពហុភាគី ជាមួយ​ប្រទេស​ជា​មិត្ត​នានា និង​បន្ត​ចូលរួម​យ៉ាងសកម្ម ចូលរួម​ដោះស្រាយ​បញ្ហា​ក្នុង​តំបន់ និង​សកល ជាពិសេស​នៅក្នុង​បុព្វហេតុ​រក្សា​សន្ដិភាព និង​មនុស្សធម៌​។​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បែបនេះ​ខណៈពេល​អញ្ជើញ​អធិបតី​ក្នុង​ពិធី​ប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ដំណាក់កាល​ទី ៧ លើក​ទី ៤​និង​ទិសដៅ​អនុវត្ត​ភារកិច្ច​សំខាន់ៗ សម្រាប់​អនុវត្ត​ដំណាក់កាល​ទី ៧ លើក​ទី ៥
“​ថ្ងៃ​សៅរ៍ ៧​រោច ខែមាឃ ឆ្នាំ កុរ ឯកស័ក ព​.​ស ២៥៦៣”​នៅ​មន្ទី​បក្ស​ខេត្តស្វាយរៀង ថ្ងៃទី ១៥ ខែកុម្ភៈ ឆ្នាំ ២០២០​។​

​ក្នុងនាម​គណៈអចិន្ត្រៃយ៍​គណៈកម្មាធិការ​កណ្ដាល ក្នុងនាម​ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​សម្ដែង​សេច ក្ដី​សោមនស្ស​រីករាយ និង​សូម​ស្វា​គម ន៍ ចំពោះ​វត្តមាន​អស់លោក លោកស្រី ប្រធាន អនុប្រធាន សមាជិក ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្ត​-​ក្រុង​-​ស្រុក​-​ឃុំ​- សង្កាត់ ថ្នាក់ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់ ដែល​បាន​ឆ្លៀត ឱកាស​អញ្ជើញ​ចូលរួម ក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​អនុវត្ត​ភារកិច្ច​របស់ ក្រុមការងារ​គណៈកម្មាធិកា​រ​កណ្ដាល​ចុះជួយ​ខេត្តស្វាយរៀង ដំណាក់កាល ទី ៧ លើក​ទី ៤ និង​ទិសដៅ​ភារកិច្ច​សំខាន់ៗ​ដំណាក់កាល​ទី ៧ លើក​ទី ៥ នាពេលនេះ​។​

​ឆ្លៀតឱកាស​នេះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​បាន​សម្ដែង​ការអបអរសាទរ និង​កោតសរសើរ ចំពោះ​លទ្ធ​ផ ល ដ៏​ល្អប្រសើរ ដែល​ក្រុមការងារ​រួមជាមួយ​ថ្នាក់ ដឹកនាំ​គណបក្ស​គ្រប់​ថ្នាក់ បាន បំពេញ ទទួល​បានជា​បន្ដ បន្ទាប់ ពិសេស​ការរក្សាសន្ដិសុខ ស្ថិរភាព នយោបាយ និង​សណ្ដាប់ធ្នាប់​សាធារណៈ និង​ការអនុវត្ត​ដោយ​ជោគជ័យ​នូវ​ការអភិវឌ្ឍ លើ​គ្រប់​វិស័យ តាំងពី​ថ្នាក់​ខេត្ត រហូតដល់ ស្រុក ឃុំ​-​សង្កាត់ និង​ភូមិ ទូទាំង​ខេត្ត​។ កិច្ចការ​ដ៏​ប្រពៃ​នេះ​ពិតជា​បានរួម​ចំណែក​យ៉ាងខ្លាំង​ក្លា ដល់​ការលើកកម្ពស់ ជីវភាព​រស់នៅ​របស់​ប្រជាជន​ឱ្យ​កាន់តែ​ល្អប្រសើរ និង​បង្កើនបាន​នូវ​ជំនឿ​ជឿ កាន់តែ​រឹងមាំ​ថែមទៀត លើ​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។​

​អង្គប្រជុំ​ក៏បាន​ធ្វើការ​វាយតម្លៃ សន្និដ្ឋានបាន​ច្បាស់លាស់​ត្រឹមត្រូវ​នូវ ចំណុចខ្លាំង ចំណុចខ្សោយ និង​មូលហេតុ​មួយចំនួន ដែល​យើង​ដកស្រង់​បទពិសោធន៍ សម្រាប់​ការពង្រឹង​ការងារ​បន្ដទៀត ដើម្បី​ជា​ជំនួយស្មារតី គួបផ្សំ​នឹង​ទិស ដៅ​ភារកិច្ច​សំខាន់ៗ ដែល​បានលើកឡើង​ក្នុង​របាយការណ៍​បូកសរុប​លទ្ធផល ការងារ​ដំណាក់កាល​ទី ៧ លើក​ទី​៤ និង​ទិសដៅ​ភារកិច្ច​សម្រាប់​អនុវត្ត​ក្នុងដំណាក់កាល​ទី ៧ លើក​ទី ៥​។​

​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន​បាន​រំលឹកថា កាលពី​ថ្ងៃ ទី ១ និង​ទី​២ ខែកុម្ភៈ គណបក្ស​យើង​ទើបតែ​បញ្ចប់ ដោ យ ជោគជ័យ នូវ​សន្និបាត​គណៈកម្មាធិការ​កណ្តាល លើក​ទី​៤២ អាណត្តិ ទី​៥ ដែល​ក្នុងនោះ​មាន​ថ្នាក់ដឹកនាំ​យើង​ដែលមាន​វត្តមាន​នៅទីនេះ​មួយ ចំនួន បាន ចូលរួម​ផងដែរ​។ ឯកសារ សន្និបាត រួមមាន “​របាយការណ៍ ស្តីពី សភាពការណ៍​ទូទៅ និង​ការងារ​គណបក្ស ឆ្នាំ ២០១៩ និង​ទិសដៅ​ភារកិច្ច​ឆ្នាំ ២០២០” និង “​ជំនួយស្មារតី​ស្តីពី​តួនាទី ភារកិច្ច និង​របៀបរបប ការងារ របស់​ក្រុមការងារ គណបក្ស ក្រុមការងារ​រាជរដ្ឋាភិបាល ចុះ​មូលដ្ឋាន និង កំណែទម្រង់រដ្ឋបាល ថ្នាក់ក្រោម​ជាតិ​” នឹងត្រូវ​យកទៅ​ផ្សព្វផ្សាយ​បន្ត នៅតាម​សាខា បក្ស មូលដ្ឋាន​ជា​បន្តទៀត​។​

ចាប់ពី​ក្រោយ​ថ្ងៃ​រំដោះ​៧​មករា ឆ្នាំ​១៩៧៩ មកដល់​បច្ចុប្បន្ននេះ អា​ស្រ័ យ ដោយមាន​ការ គាំទ្រ​យ៉ាងរឹងមាំ ពី​សំណាក់​ប្រជាពលរដ្ឋ​គ្រប់​ស្រទាប់​ជាន់ថ្នាក់ គណបក្ស​ប្រជាជន​កម្ពុជា​បាន ដឹក នាំ ប្រទេស ឆ្លងកាត់​ឧបសគ្គ និង​ការលំបាក យ៉ា ង ច្រើន​ឥត​គណនា បាន​ស្តារ កសាង​ជាតិ ឱ្យ មាន ការ រីកចម្រើន រក្សាបាន​នូវ សុខសន្តិភាព​ពេញលេញ ព្រមទាំង សម្រេចបាន​សមិទ្ធិផល​ធំៗ ជាច្រើន​ទៀត​ជា ប្រវត្តិសាស្ត្រ មិន អាច កាត់ ថ្លៃ បាន ជូន​ជាតិ​មាតុភូមិ និង​ប្រជាជន​។ ដោយមាន ការដឹកនាំ​ដ៏​ត្រឹមត្រូវ ភ្លឺស្វាង និង​ទស្សនវិស័យ​វែងឆ្ងាយ គណបក្ស​បាន ធ្វើ ជា ស្នូល​នៃ​សាមគ្គីភាព​ជាតិ ឯកភាព​ជាតិ​តែមួយ និង​សន្តិភាព ហើយ​ដឹក នាំ ប្រទេស​ឈា ន ទៅមុខ ជានិច្ច តាម ទិសដៅ​ដ៏​ត្រឹមត្រូវ​។ គណបក្ស យើង​បាន បំពេញ​តួនាទី​ជា​គណបក្ស​ដឹកនាំ ប្រទេស ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់​បំ​ផុ ត ដោយ​ធានា​គ្រប់​ដំណើរការ នយោបាយ សេដ្ឋកិច្ច សង្គមជាតិ ប្រព្រឹត្តទៅ​យ៉ាង​ល្អ ធានាបាន​នូវ​សន្តិភាព ស្ថិរភាព ឯកភាព​ជាតិ និង​ការរស់នៅ​ដ៏​សុខដុមរមនា​របស់​ប្រជាជន​។​លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន សំអន ថ្លែង​បន្ថែមថា ក្នុងស្ថានភាព​ដែល​សភាពការណ៍​ពិភពលោក និង​តាម​តំបន់​នានា​បន្ដ​ប្រែប្រួល ឆាប់រហ័ស​តាម​ទិស​មិន​ប្រកដប្រជា និង​ពិបាក​ប៉ាន់ស្មាន់​បាន ទាំង​លើ វិស័យ​នយោបាយ សេដ្ឋកិច្ច យោធា និង​សន្ដិសុខ​នោះ គណបក្ស​ប្រជាជន​កម្ពុជា បន្ដ ប្រកាន់​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130