ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូតូ​២​គ្រឿង​បើក​បុក​គ្នា​បណ្ដាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល​

ខេត្តព្រៃវែង​៖​ហេតុការណ៍​គ្រោះថ្នាក់​ចរាច​ណ៍​មួយ​បង្កឡើង​រវាង​ម៉ូតូ​និង​ម៉ូតូ​បណ្តាលអោយ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​ស្រាល កាលពី​វេលា​ម៉ោង​២០​និង​៥​នាទី​យប់ ថ្ងៃទី​១៤ ខែកុម្ភៈ ឆ្នាំ​២០២០ នៅលើ​ផ្លូវ​កៅស៊ូ​ស្ថិត​ក្នុងភូមិ​៥ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង​។​

​យោងតាម​របាយការណ៍​របស់​សមត្ថ​កិ​ច្ខ​នគរបាល​បានបញ្ជាក់​អោយដឹងថា នៅ​មុនពេល​កើតហេតុ​គេ​ឃើញ​ម៉ូតូ​១​គ្រឿង ម៉ាក​ហុងដា​125 សារី​ឆ្នាំ​2017​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​”​ព្រៃវែង​”1H.6064​បើកបរ​ដោយ​ឈ្មោះ​ធឿន សុធី​ភេទ​ប្រុស​អាយុ 21​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ជើង​ទឹក​(​ក​) សង្កាត់​ជើង​ទឹក ក្រុង​ព្រៃវែង ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​លុះ​បើក​មកដល់​ត្រង់ចំណុច​ខាងលើ​ក៍បាន​បុក​ជាមួយ​ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​សេ​125 ស៊េរី​ឆ្នាំ​2007 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​”​ព្រៃវែង​”1A.9567​បើកបរ​ដោយ​ឈ្មោះ​ចិន សុខ​ម៉េង ភេទ ប្រុស​អាយុ 17 ឆ្នាំ មាន​ទីលំនៅ​ភូមិ​លេខ​6 សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ដែល​កំពុង​បើកបរ​ទិសដៅ​ប​ញ្ជ្រា​ស​គ្នា​ពី​ជើង​ទៅ​ត្បូង​ពេញទំហឹង​បណ្តាលអោយ​ភាគី​បើក​ម៉ូតូ​”​ព្រៃវែង​”1H.6064​រងរបួស​ធ្ងន់​។​រីឯ​ភាគី​ម៉ូតូ​”​ព្រៃវែង​”1A.9567​រងរបួស​ស្រាល​។​

​ក្រោយ​ទទួលបាន​ព៌​ត​មាន​សមត្ថកិច្ច​នគរបាល​ជំនាញ​សហការ​ជាមួយ​ប៉ុស្តិ៍រ​ដ្ធ​បាល​ហៅ​រថយន្ត​សាមុយ​ដឹក​ជន​រងរបួស​ទាំង​២​នាក់​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តព្រៃវែង​។​ចំណែក​មធ្យោបាយ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​ការខូចខាត​យ៉ាងដំណំ​ត្រូវ​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ចាត់ការ​តាម​នីតិវិធី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130