ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

យុវជន​ម្នាក់​ជិះ​ម៉ូតូ​មិន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​បុក​ម៉ូតូ​១​គ្រឿង​បណ្តាល​ឲ្យ​២​នាក់​ប្តី​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ​

​ខេត្តរតនគិរី​៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រវាង​ម៉ូតូ​២​គ្រឿង​បុក​គ្នា​យ៉ាង​ពេញទំហឹង បើកបរ​ក្នុងទិសដៅ​ស្របគ្នា បណ្តាល​ឲ្យ​មនុស្ស​២​នាក់​រងរបួស​ធ្ងន់​និង​៣​នាក់​ទៀត​របួសស្រាល​។​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៥៥​នាទី​រសៀល​ថ្ងៃទី​១៣ ខែកុម្ភ​: ឆ្នាំ​២០២០ កន្លងទៅ ត្រង់ចំណុច​មុខផ្ទះ​ឈ្មោះ ពេទ្យ ដាំ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៦ ស្ថិតនៅ​ក្នុងភូមិ​លំផាត់ ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ាក​ហ្សូ​មមើ​អេ​ច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ រតនគិរី 1I-8356​បើកបរ​ដោយ​ឈ្មោះ សូម ព្រិច ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ធួ​យ ឃុំ​ចា​អ៊ុង ស្រុក​អូរ​ជុំ ខេត្តរតនគិរី របួសស្រាល​បើកបរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ស្របគ្នា​មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​១​គ្រឿង​ទៀត​។ អ្នករួមដំណើរ​ប្រុស​២​នាក់​របួសស្រាល​មិន​ត្រូវបាន​ស្គាល់​អត្តសញ្ញាណ​។​

​មន្ត្រីនគរបាល​បាន​បន្តថា ម៉ូតូ​១​គ្រឿង​ទៀត​ម៉ាក​ហុងដា​ឌ្រី​ម C125 ស៊េរី​ឆ្នាំ​២០១៩ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ក្រចេះ​1A-8956 បើកបរ​ដោយ​ឈ្មោះ យ៉ាង ពុធ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​កា​ចាញ សង្កាត់​កាចា​ញ ក្រុង​បាន​លុង ខេត្តរតនគិរី រងរបួស​ធ្ងន់ បែក​ខ្នងជើង​ខាងស្តាំ​។​អ្នករួមដំណើរ​ម្នាក់​.​ឈ្មោះ ហី​ង ផា ភេទ​ស្រី អាយុ​៤៩​ឆ្នាំ ជនជាតិខ្មែរ ត្រូវជា​ប្រពន្ធ រងរបួស​ធ្ងន់ កោង​ឆ្អឹង​ដង​និង​កាំបិត​ខាងឆ្វេង​។​មន្ត្រីនគរបាល​បានបញ្ជាក់​ទៀតថា មូលហេតុ​ន័យ​ការគ្រោះថ្នាក់​ចរាចរណ៍​នេះ ផ្តើមចេញ​មកពី​ម៉ូតូ​ហ្សូ​ម​មឺ​អិ​ច បើកបរ​ក្នុង​ល្បឿន លឿន មិនបាន​ប្រុងប្រយ័ត្ន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​ហុងដា​ឌ្រី​ម​ពីក្រោយ​យ៉ាង​ពេញទំហឹង​។​

​ក្រោយ​កើតហេតុ​រួច កម្លាំង​ជំនាញ​សហការ​ជា​មួ​ុ​យ​កម្លាំង​ប៉ុស្តិ៍​ចុះមក​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​បានធ្វើការ​វាស់វែង​និង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​ស​ង្ក្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តរតនគិរី​។​ដោយឡែក​វត្ថ​តាង​ទាំង​២​គ្រឿង​កម្លាំង​នគរបាល​ប៉ុស្តិ៍​បាន​រឹបអូស​យកមក​រក្សាទុក​នៅ​អធិការ​ស្រុក​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​។​

​គួរ​កត់សម្គាល់ថា មាន​ក្រុម​ក្មេង​ទំនើង​ជាច្រើន​នាក់ បាន​ជិះ​ម៉ូតូ​ធំ​នៅក្នុង​ប​រី​វេណ​ក្រុង​បាន​លុង​ជា​ប្រជុំជន បើកបរ​មិន​បង្អង់​ល្បឿន​ឡើយ ហើយ​បើក​ជ្រែ​ពាសពេញ​ផ្លូវជាតិ មិនមាន​សមត្ថកិច្ច​ណា​ចាត់វិធានការ​ទៅលើ​ក្រុម​ក្មេង​ទាំងនេះ​ទេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130