ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រទះឃើញ​បុរស​ម្នាក់​ដេកស្លាប់​លើ​គ្រែ សង្ស័យ​គាំងបេះដូង​……

​ខេត្តកណ្តាល​៖ បុរស​ម្នាក់​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​នៅលើ​គ្រែ​បង្កអោយមាន​ការភ្ញាក់ផ្អើល​ឡើង​កាលពី​វេលា​ម៉ោង​៧​និង​១១​នាទី​ព្រឹក ស្ថិតក្នុង​ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំ ស្រុក​លើកដែក ខេត្តកណ្តាល​។​

​យោងតាម​របាយការណ៍​របស់​សមត្ថកិច្ច​នគ​របាល​ស្រុក​លើកដែក​បានបញ្ជាក់​អោយដឹងថា​ជនរងគ្រោះ​មានឈ្មោះ គង់ ឆាត ភេទ ប្រុស អាយុ​៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ រស់នៅ​ជាមួយ​ឪពុក​ឈ្មោះ ឯម គង់ អាយុ ៦៥ ឆ្នាំ ជនជាតិខ្មែរ​មុខរបរ កសិករ និង​ម្តាយ​ឈ្មោះ ទុំ សា​ម៉ាន អាយុ ៦០ ឆ្នាំ មាន​ទីលំនៅ​ភូមិ ឃុំ​កើតហេតុ​ខាងលើ​។

​ប្រភព​ព៌​ត​មានបាន​អោយដឹងថា ជនរងគ្រោះ​មាន​ប្រពន្ធ​នៅឯ​ខេត្តព្រៃវែង តែ​បាន​លែងលះគ្នា​យូរហើយ​។​បន្ទាប់ពី​លែងលះគ្នា​មក​ជនរងគ្រោះ​ក៍​បានមក​រស់នៅ​ជាមួយ​ឪពុកម្តាយ​វិញ​។​ចាប់តាំងពី​មក​រស់នៅ​ជាមួយ​ឪពុកម្តាយ​ជនរងគ្រោះ​ហាក់បីដូច​ជាមាន​វិបត្តិ​ចេះតែ​ដើរ​ផឹកស្រា​មករក​រឿង​អ្នកផ្ទះ​ឥតឈប់ឈរ រហូត​ឈានដល់រ​ត់ទៅ​ចងក​ប៉ង​សម្លាប់ខ្លួន​២​លើក​រួចមកហើយ តែ​ត្រូវ​ក្រុមគ្រួសារ​ជួយសង្គ្រោះ​ទាន់ពេលវេលា​។​ប្រភព​បន្តថា នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ជនរងគ្រោះ​បាន​ចេញពីផ្ទះ​តាំងពីព្រឹក​រហូត​។​លុះដល់​ម៉ោង​ប្រហែល​១៥​និង​៣០​នាទី ជនរងគ្រោះ​ក៍បាន​ដើរ​មកពី​ទិស​ខាងជើង​ដោយ​ក្នុងស្ថានភាព​ស្រវឹង​ជោគជាំ មាន​កាន់ដំបង​ឬ​ស្សី​១​កំណាត់ ប្រវែង ៩ តឹក ទំហំ ប៉ុនកដៃ​កូនក្មេង​រួច​ស្រែក​ឡូរ​ឡារ និង​បាន​យក​ដំបង​ឬ​ស្សី​វាយ​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ឪពុកម្តាយ​អោយ​ខូចខាត​ខ្ទេចខ្ទី​រួមមាន ÷ ពាងទឹក ចានបាយ និង​កា​ធុន​។​

​ក្រោយពី​វាយ​ទាត់​ធាក់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​របស់​ឪពុកម្តាយ​រួច ជនរងគ្រោះ​ក៍​សម្ងំ​ដេក​នៅលើ​គ្រែ​ក្បែរ​ផ្ទះ​ទៅ​។​ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃទី​១៤ កុម្ភៈ ក្រុមគ្រួសារ​ប្រទះឃើញ​កូន​ដាច់ខ្យល់​ស្លាប់ ក៍មាន​ការភ្ញាក់ផ្អើល​ដ​ល់​អ្នកជិតខាង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍នគរបាលរ​ដ្ធ​បាល​កំពង់​ភ្នំ​និង​ជំនាញ​ស្រុក​បង្កើត​គណៈកម្មកា​រ​មាន​ក្រុមប្រឹក្សាឃុំ ក្រុមគ្រូពេទ្យ​ចុះទៅពិនិត្យ​និង​ធ្វើ​កោសល្យ​វិ​ច្ច័​យ​យ៉ាង​យកចិត្តទុកដាក់​បំផុត​។​ក្រោម​ពិនិត្យ​របស់​គណៈកម្មកា​រ គឺ​ឃើញថា​ពុំមាន​ស្លាកស្នាម​អ្វី​ពាក់ព័ន្ធ និង​ព្រហ្មទណ្ឌ​ឡើយ គ្រាន់តែ​ដាច់​រយៈ​ជើង​ហូរឈាម​នៅពេលដែល​ជនរងគ្រោះ​ទាត់​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​បង្ក​អោយ​ដាច់រយះ​អំបែង​។​បើតាម​កា​រស​ន្និ​ដ្ធា​ន​របស់​គណៈកម្មការ​ចម្រុះ​ជនរងគ្រោះ​សង្ស័យ​ស្លាប់​ដោយសារ ស្រវឹង​ជោគជាំ​បណ្តាលអោយ​គាំង​បេះ​ដួង​ឫ​ហូរឈាម​ខ្សោះ​ខ្លួន​ដាច់ខ្យល់​ស្លាប់​។​
​ក្រោយពេល​ពិនិត្យ​​រួច​សមត្ថកិច្ច​បានធ្វើ​កំណត់ហេតុ​ប្រគល់​សាកសព​ជូន ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130