ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានាធិបតី​អាមេរិក​ថ្លែងអំណរគុណ​កម្ពុជា​ចំពោះ​ការអនុញ្ញាតឱ្យ​នាវា​ទេសចរណ៍ Westerdam ចូល​ចត​

​រាជធានី​ភ្នំពេញ ៖ ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​មួយ​តាម​បណ្តាញ​សង្គម Twitter ដោយ​ថ្លែងអំណរគុណ​កម្ពុជា ចំពោះ​ការអនុញ្ញាតឱ្យ នាវា​ទេសចរណ៍ Westerdam ដែល​ប្រទេស​ចំនួន​៤ និង​កោះ​២ បដិសេធ​នោះ ឱ្យចូល​ចត​នៅ​កំពង់ផែ ខេត្ត​ព្រះសីហនុ​។​

​លោក ដូ​ណា​ល់ ត្រាំ បាន​បង្ហោះ​សារ​យ៉ាង​ដូច្នេះ​ថា​៖ «​សូម​អរគុណ​ប្រទេស​កម្ពុជា​ដ៏​ស្រស់បំព្រង សម្រាប់​ការទទួលយក នាវា​ទេសចរណ៍ Westerdam ឱ្យចូល​ចត​នៅ​ប្រទេស​របស់ខ្លួន​។ សហរដ្ឋអាមេរិក នឹង​ចងចាំ​អំពើ​ល្អ​របស់​អ្នក​»៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130