ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អគ្គិភ័យ​ឆេះ​មណ្ឌលកុមារ​កំព្រា​នៅ​ហៃ​ទីឆក់យក​ជីវិត​កុមារ​១៥​នាក់​

ហៃ​ទី ៖ ចៅក្រម​ម្នាក់​បាន​ប្រាប់ AFP កាលពី​ថ្ងៃ​សុក្រ​ថា កុមារ​ចំនួន​១៥​នាក់​បាន​ស្លាប់​នៅពេល​អគ្គិភ័យ​បាន​ឆាបឆេះ​មណ្ឌល​កុមារកំព្រា​ដែល​គ្មាន​អាជ្ញាប័ណ្ណ​មួយ​នៅ​ខាងក្រៅ​រដ្ឋធានី Port-au-Prince របស់​ប្រទេស​ហៃ​ទី​ដែល​នេះ​បានបញ្ជាក់​ពី​កង្វះខាត​យ៉ាងធ្ងន់ធ្ងរ​នៃ​ស្ថាប័ន​សុខុមាលភាព​កុមារ​របស់​ប្រជាជាតិ​កោះ​មួយ​នេះ​។​

​ចៅក្រម Raymonde Jean Antoine បាន​និយាយថា កុមារ​ពីរ​នាក់​បាន​ស្លាប់​ក្នុង​អគ្គិភ័យ​នេះ​និង​១៣​នាក់​ផ្សេងទៀត​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​ការ​ស្រូប​ផ្សែង​។​លោកស្រី​បាន​និយាយថា អគារ​មួយ​នេះ​ដែល​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​បើក​ជា​មណ្ឌល​កុមារកំព្រា​ចាប់តាំងពី​ឆ្នាំ​២០១៣​មក​គឺមាន​កុមារ​ប្រហែល​៦៦​នាក់​។ លោកស្រី Antoine បាន​បន្ថែមថា អគ្គិភ័យ​នៅក្នុង​តំបន់ Kenscoff ដែលមាន​ប្រជាជន​ប្រហែល​៥០,០០០​នាក់​នៅ​ភាគខាងត្បូង​នៃ​រដ្ឋធានី​បានចាប់ផ្តើម​នៅ​ម៉ោងជាង​៩​យប់​។​

​កុមារ​ម្នា​ក់បាន​និយាយថា អគ្គិភ័យ​នេះ​បណ្តាលមកពី​ភ្លើងទៀន​ដែល​អ្នកគ្រប់គ្រង​មណ្ឌល​បាន​អុជ​នៅក្នុង​បន្ទប់​របស់​ពួកគេ​ដោយសារ​ការ​ដាច់​ចរន្តអគ្គិសនី​។​ទោះបីជា​យ៉ាងណាក៏ដោយ ការស៊ើបអង្កេត​កំពុង​ធ្វើឡើង​ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​នៃ​អគ្គិភ័យ​នេះ​និង​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ដែល​ទទួលខុសត្រូវ​ចំពោះ​មណ្ឌលកុមារ​កំព្រា​នេះ​។​

​លោកស្រី Antoine បាន​ចូល​មណ្ឌល​កុមារកំព្រា Church of Bible Understanding កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ដើម្បី​រាយការណ៍​ពី​ការស្លាប់​របស់​ជនរងគ្រោះ​ទាំងពីរ​នៅក្នុង​អគារ​។ អាយុ​របស់​ពួកគេ​មិនទាន់​ត្រូវបាន​គេ​បញ្ជាក់​នៅឡើយ​ទេ​។ លោកស្រី Antoine បាន​និយាយថា “​ស្ថានភាព​រស់នៅ​របស់​កុមារ​ពិតជា​មានការ​ធ្វេសប្រហែស​យ៉ាងពិត​ប្រាកដ​។ អ្វីដែល​យើង​បានឃើញ​គឺថា កុមារ​រស់នៅ​ដូចជា​សត្វ​”​។ លោកស្រី​បន្ថែមថា មិនមាន​ឧបករណ៍​ពន្លត់​អគ្គិភ័យ​ត្រូវបាន​រកឃើញ​ទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130