ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

មន្ត្រី​សុខាភិបាល​ចិន ៖ បុគ្គលិក​ពេទ្យ​ប្រមាណ​១.៧១៦​នាក់​ឆ្លង​វីរុស​កូ​រ៉ូ​ណា​

​ចិន ៖ មន្ត្រី​សុខាភិបាល​ជាន់ខ្ពស់​របស់​ប្រទេស​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុមគ្រូពេទ្យ និង​បុគ្គលិក​ដែល​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​ប្រមាណ ១.៧១៦​នាក់ ត្រូវបាន​ធ្វើតេស្ត​រកឃើញ​ថា​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា ហើយ​ក្នុងចំណោម​អ្នក​ទាំងអស់នោះ​មាន ៦​នាក់​បាន​ស្លាប់បាត់​បង់ជីវិត​។​

​នៅក្នុង​ចំណោម អ្នក​ដែល​បាន​ឆ្លង​វីរុស​កូ​រ៉ូ​ណា​នៅក្នុង​ប្រទេស​ចិន ៨៧% គឺជា​គ្រូពេទ្យ និង​បុគ្គលិក​ពេទ្យ​ដែល​ធ្វើការ​នៅ​ទីក្រុង​វូ​ហាន​ខេត្ត​ហ៊ូ​ប៉ី​និង​ជា​តំបន់​ចំណុចកណ្តាល​នៃ​ការ​ផ្ទុះឡើង​វីរុស​កូ​រ៉ូ​ណា​ដំបូង​បំផុត​កាលពី​ខែធ្នូ ដោយបាន​សម្លាប់​មនុស្ស​ចំនួន ១,៥២៦ នាក់ និង​អ្នក​ឆ្លង​ជាង ៦៧១០០ នាក់​ផ្សេងទៀត​។​

​គួរ​បញ្ជាក់ថា នេះ​ជា​លើកទីមួយ​ហើយ ដែល​មន្ត្រី​សុខាភិបាល​ចិន បានប្រកាស​ជា​ផ្លូវការ​អំពី​ស្ថានភាព​របស់ ក្រុមគ្រូពេទ្យ និង​បុគ្គលិក​បម្រើការ​នៅក្នុង​មន្ទីរពេទ្យ​។ ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង​នៅ​មួយ​សប្តាហ៍ ក្រោយ​ការស្លាប់​របស់​គ្រូពេទ្យ​ជំនាញ​ភ្នែក​ម្នាក់ គឺ​លោក Li Wenliang ដែលជា​អ្នក​ចេញមុខ​និយាយ​មុនគេ អំពី​គ្រោះថ្នាក់​នៃ​វីរុស​កូ​រ៉ូ​ណា ប៉ុន្តែ​ក្រោយមក​លោក​បែរជា​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន និង​ចោទប្រកាន់​ពីបទ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិតប្រាកដ​ទៅវិញ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130