ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

រសៀល​ថ្ងៃនេះ​សម្តេច ហ៊ុន សែន នឹង​ជួប​ទូត​អាមេរិក​និង​ម្ចាស់​នាវា Westerdam

​រាជធានី​ភ្នំពេញ ៖ ថ្លែង​នៅក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​គុ​រ​សិស្ស​គរុ​និស្សិត​ជិត​២០០០​នាក់ កាលពី​ព្រឹក​មិញ​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់ថា នៅវេលា​រសៀល​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​និង​ម្ចាស់​នាវា Westerdam នឹង​ចូលជួប​សម្តេច ដើម្បី​ជាការ​ថ្លែងអំណរគុណ​ចំពោះ​សម្តេច​ដែល​បានសម្រេច​និង​អនុញ្ញាតិ ឲ្យ​នាវា Westerdam ចូល​ចត​នៅ​កំពង់ផែ​អន្តរជាតិ​ក្រុងព្រះសីហនុ​នៃ​ប្រទេស​កម្ពុជា ។​

​សម្តេច ហ៊ុន សែន បានបញ្ជាក់​ឡើងវិញ​ថា បើ​កម្ពុជា​មិន​អនុញ្ញាតិ​ឲ្យ​នាវា Westerdam ចូល ចត​ទេនោះ នឹង​ក្លាយទៅជា​វិបត្តិ​មនុស្សធម៌​ក្នុង​សកលលោក ។ សម្តេច​អះអាងថា ការសម្រេច ឲ្យ​នាវា​ចូល​ចត​មាន​ប្រជាពលរដ្ឋ​ប្រទេស​ជា​មិត្ត​និង​អង្គការ​អន្តរជាតិ​ជាច្រើន​បាន​គាំទ្រ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130