ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ពលរដ្ឋ​រិះគន់​ម្ចាស់​កាស៊ីណូ​ច្រក​ក្រសាំង​ជ្រុំ​ខេត្តស្វាយរៀង​ដែល​បើក​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ម៉ា​សេរី​

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​សំខាន់​គ្រួសារ​ដែលមាន​សមាជិក​គ្រួសារ​ញៀន​ល្បែង បានធ្វើការ​រិះគន់​យ៉ាង​ដៃ​ទៅលើ​ម្ចាស់​កាស៊ីណូ​មួយកន្លែង​ដែល​ស្ថិតនៅ​ក្នុងភូមិ​ក្រសាំង​ជ្រុំ ឃុំ​គ្រួស ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង ដែល​គេ​ស្គាល់​ថា​ជា​របស់លោក​ឧ​ត្ត​ម​សេនីយ៍ លី យូ​គៀត ដែល​បាន​បើកដៃ​ឲ្យ​ជនជាតិខ្មែរ​ចូល​លេង​ម៉ា​សេរី​ពុំមាន​ការទប់ស្កាត់​នោះឡើយ ។​

​តាម​ប្រភពព័ត៌មាន​ទទួលបាន​កាស៊ីណូ​របស់​លោក​ឧ​ត្ត​ម​សេនីយ​យោធា​ឈ្មោះ លី យូ​គៀត ដែល​ស្ថិតនៅ​ជិត​ច្រករបៀង​ត្រួស ស្រុក​ស្វាយជ្រុំ​នោះបាន​បើកដៃ​ឲ្យ​ជនអន្តោប្រវេសន៍​វៀតណាម និង​ប្រជាពលរដ្ឋ​ខ្មែរ​ចូល លេងល្បែង​ស៊ីសង​គ្រប់​ប្រភេទ ដូចជា ល្បែង​បញ្ជល់មាន់ អាប៉ោង និង​ល្បែង​ជាច្រើន​មុខ​ទៀត​នៅក្នុង​កាស៊ីណូ​មួយ​នេះ ខណដែល​គេ​បានដឹងថា មាន​អ្នក​ចាញ់ល្បែង​រាប់ពាន់​រាប់ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃៗ ។

​ប្រភព​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា ជនជាតិ​វៀតណាម​ដែល​ចូលមក​លេងល្បែង​ជា​រៀងរាល់ថ្ងៃ​នៅក្នុង​កាស៊ីណូ​មួយ​នេះ គឺ​សុទ្ធសឹង​ជា​ជនអន្តោប្រវេសន៍​វៀតណាម​ទាំងអស់ ព្រោះថា​រាល់​ការចេញចូល​របស់​ពួកគេ គឺ​មិន​ដែលមាន​លិខិត ឬ​ក្រដាស​ស្នាម​អ្វី​ទាំងអស់ គ្រាន់តែ​ពួកគេ​បង់លុយ​ឲ្យ​ខាង​ប៉ូលីស​ការពារ​ព្រំដែន​គ្រួស​នោះ​ពួកគេ​អាច​ចូលមក​តាម ផ្លូវ​បា​រ៉ា​ស់បាន ខ្លះទៀត​ក៏​មក​តាមផ្លូវ​កាត់ ដើម្បី​វាង​ពី​សមត្ថកិច្ច​ខាង​វៀតណាម រួច​ក៏​បន្ត​ចូលមក​លេងល្បែង​ក្នុង​កាស៊ីណូ ហើយ​ការលេង​ល្បែង​ក្នុង​កាស៊ីណូ​នោះ​មាន​រយៈពេល​យូរ​ឆ្នាំ មកហើយ ។​

​ប្រភព​ច្បាស់ការ​មួយ​បាន​លើកឡើងថា កាស៊ីណូ​គ្រួស​នេះ គឺ​កាលពី​កន្លងមក​មាន​អាជ្ញាប័ណ្ណ តែ​ពេល​មួយរយៈ​នេះ​បាន​ផ្លាស់ប្តូរ​អ្នកគ្រប់គ្រង​ថ្មី ហើយ​ត្រូវបាន​គេ​សង្ស័យថា កាស៊ីណូ​នេះ​គ្មាន​ច្បាប់​ត្រឹមត្រូវ​ទៀត​នោះទេ តែ​នៅ​អាច​ដំណើរ​ការលេង​បាន ហើយ​ពុំមាន​ការបង្ក្រាប​ពី​សមត្ថកិច្ច​នោះឡើយ ។ តើ​អាច​ចោទថា ពួកគេ​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​បានទេ​? ។​

​ពាក់ព័ន្ធ​ករណី​ខាងលើនេះ ភ្នំពេញ​ថ្មី មិនទាន់​អាច​សុំ​ការបំភ្លឺ​ពី​មន្ត្រី​ណាមួយ​ក្នុង​ខេត្ត ឬ​ស្រុក​ស្វាយជ្រុំ​នៅឡើយ​ទេ ដោយ​ពុំមាន​លេខ​ទូរស័ព្ទ​ទំនាក់ទំនង ។ ប៉ុន្តែ​ពលរដ្ឋ​បាន​ខ្សឹប ប្រាប់ថា កាស៊ីណូ​មួយ​នេះ​មានតែ​ឈ្មោះថា កាស៊ីណូ​ប៉ុណ្ណោះ តែ​តាម​ពិតជា​បន​ល្បែង​ដ៏​ធំ មួយ​ដោយមាន​ឧ​ត្ត​ម​សេនីយ​យោធា​ម្នាក់នេះ​ជា​មេ​កាង ហើយក៏​ពុំមាន​ច្បាប់​គ្រប់គ្រាន់​ដែរ​គេ​បើក​លេង​បាន​ដោយ​សុខ​សប្បាយ​នេះ​ក៏ដោយ​សារ​តែមាន​សំណែន​និង​សំណូក​ប៉ុណ្ណោះ ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130