ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កក្រើក​! រសៀល​នេះ បឹងកេត ប៉ះ វិសាខា ជំនួបMCLសប្ដាហ៍​ទី​២

​កីឡា ៖ ក្លិប​បាល់ទាត់​បឹងកេត នឹងត្រូវ​បើកទ្វារ​កីឡដ្ឋាន Cambodia Airways Stadium របស់ខ្លួន​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ​វិសាខា ក្នុងជំនួប​សប្ដាហ៍​ទី​២ Metfone Cambodian League 2020 ដែល​ការប្រកួត​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង ៣:៣០​នាទី​រសៀល​នេះ​។​

​ចំណែក​២​គូ​ទៀត ណាហ្គា​វើ​លដ៍ ប៉ះ នគរបាលជាតិ ខណៈ​គីរីវង់​សុខ​សែន​ជ័យ ជួប ព្រះខ័ន​ស្វាយរៀង ដែល​ការប្រកួត​ទាំងពីរ​នេះ​នឹង​ធ្វើឡើង​នៅវេលា​ម៉ោង​៣:៣០​នាទី​រសៀល​ដូចគ្នា​។​

​គួរ​បញ្ជាក់ថា ការប្រកួត​កាលពី​សប្ដាហ៍​ទី​១ វិសាខា​បាន​យកឈ្នះ​ប៉ូលីស​ក្នុង​ដី ២​ទល់នឹង​១ ចំណែកឯ​បឹងកេត​បាន​ត្រឹម​ស្មើគ្នា ១​ទល់នឹង​១ ជាមួយ​អង្គរ​ថា​យ​ហ្គឺ​រ​នៅ​កីឡដ្ឋាន SRU៕


Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130