ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

អាជ្ញាធរ​ចិន​៖ អ្នក​ឆ្លង​វិ​រុស​កូ​រ៉ូ​ណា​២០.៦៥៩​នាក់​ជា​សេះ​ស្បើយ​

ប៉េកាំង ៖ អាជ្ញាធរ​សុខាភិបាល​ចិន​បានប្រកាស​ឱ្យដឹងថា អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ប្រភេទ​ថ្មី ឬ COVID-19 សរុប​ចំនួន​២០.៦៥៩​នាក់​ហើយ​ត្រូវបាន​ក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យ​ចាកចេញ​ពី​មន្ទីរពេទ្យ បន្ទាប់ពី​ពួកគេ​ជាសះស្បើយ​ទាំងស្រុង​។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ​។​

​យោងតាម​គណៈកម្មការ​សុខាភិបាល​ជាតិចិន​បាន​បញ្ជាក់ថា ពេញ​មួយថ្ងៃ​ម្សិលមិញ​នេះ មនុស្ស​សរុប​២,៣៩៣ នាក់​បន្ថែមទៀត​ត្រូវបាន​ក្រុមគ្រូពេទ្យ​អនុញ្ញាត ឲ្យ​ចាក​ចេញពី​មន្ទីរពេទ្យ​នៅ​ទូទាំងប្រទេស​ចិន​។​

​បើតាម​តួលេខ​ចុងក្រោយ​បញ្ចេញ​ដោយ​រដ្ឋាភិបាល​ចិន​ថា ចំនួន​អ្នកស្លាប់​ដោយសារ​វីរុស COVID-19 បាន​កើន​ដល់ ២.៣៤៥​នាក់​ហើយ ខណៈ​អ្នក​ករណី​ឆ្លង​នៅ​ទូទាំងប្រទេស​ចិន​វិញ​នោះ បាន​កើន​ឡើងដល់​ជាង ៧៦,២៨៨​នាក់​ផងដែរ ៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130