ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ខេត្តសៀមរាប​ឃាត់ខ្លួន​ជនជាតិ​ចិន​៣​នាក់ ករណី​ហិង្សា​ដោយ​ចេតនា​

​ខេត្តសៀមរាប ៖ កម្លាំង​ការិយាល័យ​ស៊ើបអង្កេត​និង​អនុវត្ត​នីតិវិធី​បានធ្វើការ​ស្រាវជ្រាវ​ឈានទៅ​ឃាត់ខ្លួន​ជនបរទេស​ចំនួន ០៣​នាក់ (​ស្រី​០១​នាក់​) ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស នា​វេលា​ម៉ោង​២០​និង​១០​នាទី​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ។​

​ជនសង្ស័យ​ទាំង​បីនាក់​មានឈ្មោះ ៖ ១-CHEN XIANGKE ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ចិន មុខរបរ​អ្នក​សម្តែង​ក្បាច់គុណ ស្នាក់នៅ​ភូមិគ្រឹះ Passport ភូមិ​ស្ទឹង​ថ្មី សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។ ២-TANG HUAQI ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចិន មុខរបរ អ្នក​សម្តែង​ក្បាច់គុណ ស្នាក់នៅ​ភូមិគ្រឹះ Passport ភូមិ​ស្ទឹង​ថ្មី សង្កាត់ ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។ ៣-GUO JING ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរ​បុគ្គលិក​ក្រុមហ៊ុន LANMEI ស្នាក់នៅ​ភូមិគ្រឹះ SKY ភូមិ​វិហារ​ចិន សង្កាត់​ស្វាយដង្គំ ក្រុង​/​ខេត្តសៀមរាប​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា គឹម​សាន្ត ស្នងការរង​ទទួលបន្ទុក​ផែន​អន្តោប្រវេសន៍ បាន​ឲ្យ​ដឹងថា នា​វេលា​ម៉ោង​ប្រហែល​០៣​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២០ ជនសង្ស័យ​ទាំង​បីនាក់​បានធ្វើ​សកម្មភាព​វាយ​ទៅលើ​ជនរងគ្រោះ​ជាច្រើន​ដៃ​និង​ទាត់​ទៅមុខ​ជនរងគ្រោះ​បណ្តាល​ឲ្យ​បែក​មាត់​ហូរឈាម និង​បាក់ធ្មេញ​ចំនួន ០២ ហើយ​គេចខ្លួនបាត់ ។​

​ក្រោយពី​ទទួល​បណ្តឹង​ជនរងគ្រោះ សមត្ថកិច្ច​យើង​បាន​ចុះ​ស្រាវជ្រាវ និង​នាំខ្លួន​ជនសង្ស័យ​ទាំងបី​នាក់ បញ្ជូនមក​សាកសួរ​នៅ​ការិយាល័យ​។​ ជនរងគ្រោះ​ឈ្មោះ CHANG CHIA HSUN ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិ ចិនតៃវ៉ាន់ មុខរបរ អ្នកបើក​យន្តហោះ ស្នាក់នៅ ភូមិ​ត្រពាំង​សេះ សង្កាត់​គោកចក ក្រុង​/​ខេត្តសៀមរាប​។​

​បច្ចុប្បន្ន ជនបរទេស​ទាំងបី​នាក់​ខាងលើនេះ ត្រូវបាន​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តសៀមរាប សម្រេច​ឲ្យ​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕(​អគ្គស្នងការ​នគរបាល​ជាតិ​)

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130