ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សម្ដី​គ្រូ​បឹងកេត និង​វិសាខា​មុន​ប៉ះគ្នា​នៅ MCL រសៀល​នេះ​

​កីឡា ៖ ក្លិប​បាល់ទាត់​បឹងកេត​នឹង​ទទួលភ្ញៀវ​វិសាខា​នា​កីឡដ្ឋាន Cambodian Airways សម្រាប់​សប្ដាហ៍​ទី​៣​ក្របខណ្ឌ Metfone Cambodian League ២០២០ នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​សៅរ៍ ទី​២២ ខែកុម្ភៈ​។​

​លោក Apisit Im.Amphai គ្រូ​បង្គោល​បឹងកេត បានចាត់ទុក​វិសាខា​ជា​ក្រុម​ដ៏​ខ្លាំង​មួយ​នៅ​ក្របខណ្ឌ Metfone Cambodian League ដោយសារ​មាន​កីឡាករ​ល្អៗ និង​បរទេស​ច្រើន ដូច្នេះ​លោក​សន្យាថា នឹង​រៀបចំ​ក្រុម​ឲ្យ​ល្អ​ជាង​ប្រកួត​ដំបូង​ជាមួយ​អង្គ​រថា​យ​ហ្គឺ​រ​។​

​គ្រូបង្វឹក​ជនជាតិ​ថៃ​ទទួលស្គាល់ថា នៅមាន​ចំណុច​ខ្វះខាត​ខ្លះៗ​ដែល​ត្រូវ​ពង្រឹង​បន្ថែម តែ​យ៉ាងណា​លោក​មិនអាច​បរិយាយ​ចំពោះមុខ​គូប្រជែង​បានទេ​។ យ៉ាងណា អតីត​គ្រូបង្វឹក​ធ្លាប់​ឈ្នះ​ជើងឯក MCL ពីរដង និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន មួយ​លើក​កាល​នៅ​ភ្នំពេញ​ក្រោ​ន អះអាង​ត្រូវការ​ជ័យជម្នះ​យ៉ាង​ចាំបាច់ ជាពិសេស​ក្នុង​ដី​ខ្លួនឯង​ពីមុខ​អ្នកគាំទ្រ​។​

​ចំណែក​លោក Colum Curtis គ្រូ​បង្គោល​វិសាខា​បានចាត់ទុក​គ្រប់​គូប្រកួត​សុទ្ធតែ​លំបាក​សម្រាប់​ក្រុម​លោក មិនមាន​ក្រុម​ណាមួយ​អាច​នឹង​ងាយស្រួល​ទេ ព្រោះ​សុទ្ធ​តែមាន​ការរៀបចំ​ល្អ​ដូចៗ​គ្នា​។

​ដោយឡែក​ក្នុងការ​ប្រកួត​បើកឆាក​កន្លងទៅ គ្រូបង្វឹក​ជនជាតិ​អៀរ​ឡង់ គិតថា ជ័យជម្នះ​ត្រឹម​២​ទល់នឹង​១​លើ​នគរបាលជាតិ មិនអាក្រក់​ពេក​ទេ​សម្រាប់​ក្រុម តែ​យ៉ាងណា លោក​បាន​ព្យាយាម​កែ​ប្រ​ចំណុច​ខ្វះខាត​ទាំងឡាយ​ឲ្យ​ល្អប្រសើរ​ឡើងវិញ​ដែរ​មុន​ប៉ះ​បឹងកេត​។​

​សម្រាប់​ប្រធាន​ក្រុម​វិសាខា ង៉​យ ស្រ៊ី​ន និង​ខ្សែប្រយុទ្ធ​បឹងកេត ម៉ាត់ នូ​រុណ សុទ្ធសឹងតែ​បង្ហាញ​ការត្រៀមខ្លួន និង​ការប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំ​មុន​ការប្រកួត​ដ៏​កក្រើក​នៅ Cambodian Airways Stadium៕​អត្ថ​ប​ទៈ CNCC

Filed in: កីឡា, ព័ត៌មាន​ជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130