ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បើក​លឿន​ពេកបណ្តាល​ឲ្យ​ក្រឡាប់ ចាក់​​​កេះ​ស្រា​បៀ​ពេញ​ថ្នល់​

ខេត្តបន្ទាយមានជ័យ ៖ អ្នកបើករថយន្ត​ដឹក​ស្រា​បៀ​ម្នាក់​បើករថយន្ត​លឿន​ហួសកំណត់​ប្រញាប់​យក​ស្រា​បៀ​ទៅ​ដាក់​ឲ្យ​ម៉ូយ​សំណាងអាក្រក់​ស្រាប់តែ​បើក​ក្រឡាប់​ចាក់ចោល​ស្រា​បៀ ABC Tiger Anchor រាប់រយ​កេះ​រាយប៉ាយ​ពេញ​ថ្នល់ជាតិ​សំណាង​ណាស់​ក្នុង​គ្រោះថ្នាក់​នេះ​ពុំមាន​មនុស្ស​ណា​ស្លាប់​និង​របួស​ឡើយ​នៅវេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៤ ខែ​កុ​ម្ភះ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​ម៉ក់​ហើ​ន ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ។​

​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​ដែលមាន​លំនៅដ្ឋាន​ជិត​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅ​ព្រឹក​នោះ​មាន រថយន្ត​ពណ៌​ក្រហម​ម៉ាក​ហ៊ីយ៉ានដាយ​កង់​ប្រាំមួយ ពណ៌​ក្រហម​មាន​ទ្រុង​បិទ​ជិត ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-1716 ដែលមាន​រូប​សញ្ញា​នៅលើ​ជញ្ជាំង​រថយន្ត​ជា​ស្រា​បៀ​អាន់​ឆ័​រ បើក​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​ហួសកំណត់​ប្រញាប់​យក​ស្រា​បៀ​ទៅ​ដាក់​ឲ្យ​ម៉ូយ​សំណាងអាក្រក់​ស្រាប់តែ​ក្រឡាប់​នៅលើ​ផ្លូវ​ខ្ទាត​ចេញ​សុទ្ធតែ​ស្រា​បៀរ ABC Tiger Anchor រាយ​ពេញ​ថ្នល់​និង​ជ​ញ្ចើ​ម​ផ្លូវ ។​នៅក្នុង​នោះដែរ​ព្រូឡាន​បាន​និយាយថា​មូល​ហេតុដែល​ក្រឡាប់​នោះ​ដោយសារតែ​អ្នកបើករថយន្ត​លឿន​ក្នុង​ល្បឿន​ហួសកំណត់​ហើយ​រថយន្ត​ដឹក​ស្រា​បៀ​ពេញ​ហើយ​ធ្ងន់​យោក​ក៏​ក្រឡាប់​តែម្តងទៅ​។​ដោយឡែក រថយន្ត​រង​ការខូចខាត​បែក​កញ្ចក់​មុខ និង​ខូច​មួយ​ចំហៀង​ខាងស្តាំ​ចំណែក​ស្រា​បៀរ​ក្នុង​រថយន្ត​រាប់រយ​កេស​រួមមាន​ស្រា​បៀរ Anchor TigerABC ត្រូវបាន​ខូចខាត​មួយចំនួន​។​

​ក្រោយ​កើតហេតុ​សមត្ថកិច្ច​នគ​របាល​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ដោយសារតែ​រថយន្ត​ក្រឡាប់​ដោយ​ខ្លួនឯង និង​មិន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អ្នកដទៃ ក៏​សម្រេច​ឲ្យ​ខាង​ក្រុមហ៊ុន​យក​រថយន្ត​សន្ទូច​មក​ស្ទូច​រថយន្ត​ចេញពី​ផ្លូវ​ដោយ​ខ្លួនឯង​ដើម្បី​បញ្ចប់រឿង​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130