ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្តី​និង​កូន​ស្លាប់ ខណ​ប្រពន្ធ​រងរបួស​ធ្ងន់​នៅ​ក្នុងករណី​រថយន្តបុក​ម៉ូតូ​

​ព្រះសីហនុ ៖ បុរស​ជា​ប្តី​រួមទាំង​កូន​ស្លាប់​ភ្លាមៗ នៅ​កន្លែងកើតហេតុ ខណដែល​ប្រពន្ធ​រងរបួស​ធ្ងន់ធ្ងរ​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​ហាំ​មើ​បុក​ម៉ូតូ​ជនរងគ្រោះ​ពេញទំហឹង​កាលពី​វេលា​ម៉ោង ១០ និង ២០​នាទី ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២០ លើ​កំណាត់​ផ្លូវ​ថ្មី​លេខ​៤៥ ស្ថិត​ភូមិ​អ៊ុង ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ។​

​ជនរងគ្រោះ​ចំនួន​៣​នាក់​រួមមាន​៖១/​ឈ្មោះ ហែម ជ្រិ​ន ភេទ​ប្រុស អាយុ ៦២ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​ធំ ឃុំ​រាម ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ ជា​អ្នកបើកបរ​ម៉ូតូ (​ស្លាប់​)​។​២/​ឈ្មោះ ថ្លាង ភេទ​ប្រុស អាយុ ១៥ ឆ្នាំ ត្រូវជា​កូន (​ស្លាប់​)​។​៣/​ឈ្មោះ ផល្លី ត្រូវជា​ប្រពន្ធ (​របួសធ្ងន់​)​។​

​តាម​សាក្សី​បាន​ឲ្យ​ដឹងថា នៅពេល​កើតហេតុ មាន​រថយន្ត​មួយគ្រឿង​ម៉ាក ហាំ​មើ ពណ៌​លឿង ពាក់​ផ្លាកលេខ ភ្នំពេញ 2AJ-6066 ទិសដៅ​ពី​ត្បូង​ទៅ​ជើង បើកបរ​ដោយ​ជនបរទេស ខណ​:​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​មួយគ្រឿង​ម៉ាក សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ព្រះសីហនុ 1 G-0519 ទិសដៅ​បញ្ច្រាស់​គ្នា បណ្តាល​ឲ្យ​ស្លាប់​និង​របួសធ្ងន់​មនុស្ស​ចំនួន​៣​នាក់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130