ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​លួច​កាច់​កញ្ចក់​រថយន្ត​២​នាក់​

​ភ្នំពេញ ៖ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ពាក់ព័ន្ធ​លួច​កាច់​កញ្ចក់​រថយន្ត​ទំនើបៗ ខណដែល​ការឃាត់ខ្លួន​ធ្វើឡើង​កាលពី​វេលា​ម៉ោង​៨​យប់ ថ្ងៃទី​២៤ ខែកុម្ភ​: ឆ្នាំ​២០២០ តាម​បណ្តោយ​ផ្លូវ​១៩៣ កែង​ផ្លូវ​៣៥០ ស្ថិត​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ នៅវេលា​ម៉ោង​៦ និង ៤០​នាទី​ល្ងាច ថ្ងៃទី​២១ ខែកុម្ភ​: ឆ្នាំ​២០២០ ជនសង្ស័យ​បាន​ជិះ​ម៉ូតូ​កង់​បី​ឥណ្ឌា​១​គ្រឿង ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1GY-5281 ធ្វើ សកម្មភាព​កាច់​កញ្ចក់​រថយន្ត​ម៉ាក ឡុ​ច​ស៊ិ​ស NX200T ពណ៌​ស​១​គ្រឿង ចត​នៅមុខ​ផ្ទះ ខណដែល​គេ​ដឹងថា ជនសង្ស័យ​ទាំង​២​នាក់​នោះ​តែងតែ​ប្រ​ព្រិ​ត្ត​បទល្មើស​ខាងលើនេះ​ជាច្រើន​ដង ហើយ​សុទ្ធតែ​ឡាន​ស៊េរី​ទំនើបៗ​។

​សមត្ថកិច្ច​ក៏​ធ្វើការ​ស្រាវជ្រាវ​និង​កំណត់​មុខសញ្ញារ​រហូត​ឈានដល់​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់​ក្នុង​បន្ទប់​ផ្ទះសំណាក់​នៅ​ម្តុំ​ផ្លូវ​១៥៤ សង្កាត់​ផ្សារ​ថ្មី​៣ ខណ្ឌដូនពេញ​យកទៅ​សួរនាំ រួច​ក៏​ឈានទៅដល់​ការចាប់​បាន​ជនសង្ស័យ​ម្នាក់ទៀត​ជា​អ្នកបើក​កង់​បី​ឥណ្ឌារ​ធ្វើ​សកម្មភាព​។​

​បច្ចុប្បន្ន ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130