ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

UEFA ព្រមាន​ថា Euro 2020 ស្ថិតក្នុង​ភាពគ្រោះថ្នាក់ ប្រសិនបើ​កូ​រ៉ូ​ណាប​ន្ត​រាលដាល​នៅ​អ៊ឺរ៉ុប​

​កីឡា ៖ UEFA បាន​ព្រមាន​ថា​ការប្រកួត Euro 2020 អាច​នឹង​ស្ថិតក្នុង​គ្រោះថ្នាក់ ប្រសិនបើ​ការរីក​រាលដាល​នៃ​វិ​រុស​កូ​រ៉ូ​ណា Covid-19 កាន់តែ​អាក្រក់​ទៅ​នៅ​ទ្វីប​អ៊ី​រ៉ុ​ប​។​នេះ​បើ​យោងតាម​ប្រភពពី​កាសែត The Sun ។​

​ប្រទេស​អ៊ីតាលី​ដែល​នឹងត្រូវ​ធ្វើជា​ម្ចាស់ផ្ទះ​ចំនួន​៤​ប្រកួត​គឺជា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដ៏​អាក្រក់​បំផុត​ក្នុង​ទ្វីបអឺរ៉ុប ដែលមាន​អ្នក ឆ្លង​រី​រុស​កូ​រ៉ូ​ណា​នេះ​ជាង​២៦០​ករណី​។ រហូតមកដល់​ពេលនេះ​មាន​មនុស្ស ៧​នាក់ ត្រូវបាន​សម្លាប់​ដោយសារ​វីរុស​កូ​រ៉ូ​ណា ជាមួយ​តំបន់​ភាគ​ខាងជើង​នៃ​តំបន់ Lombardy និង Veneto រង​ផលប៉ះពាល់​អាក្រក់​បំផុត​។​

​ទោះយ៉ាងណា​សម្រាប់​ការប្រកួត Euro 2020 ត្រូវបាន​គេ​សង្ស័យថា អាច​នឹងរង​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដោយ​រោគរាតត្បាត​នេះ​។​ ប៉ុន្តែរបាយការណ័ថាទីក្រុង Rome របស់​អ៊ីតាលី​ដែល​ត្រូវ​ទទួល​រៀបចំ​៣​ប្រកួត​វគ្គ​សន្សំ​ពិន្ទុ និង​មួយ​ប្រកួត​ទៀត​វគ្គ​៨​ក្រុម​ចុងក្រោយ មិនទាន់មាន​ការវាយប្រហា​រ​ដោយសារ​វីរុស​កូ​រ៉ូ​ណា​នៅឡើយ​ទេ​។

​យ៉ាងណាមិញ​លោក Michele Uva ដែលជា​អនុប្រធាន UEFA បាន​និយាយថា​៖ “​យើង​កំពុងស្ថិត​ក្នុងដំណាក់កាល​រង់ចាំ​។ យើង​កំពុង​តាមដាន​ប្រទេស​នីមួយៗ ហើយ​បាល់ទាត់​ត្រូវតែ​ធ្វើតាម​បទបញ្ជា​របស់​ប្រទេស​នីមួយៗ​។ ប្រសិនបើ​ស្ថានភាព​នៅតែ​អាក្រក់ មានតែ​ត្រូវ​បិទ​ផ្នែក​ណាខ្លះ​ចោល​”​។​

​គួរ​បញ្ជាក់ថា ការប្រកួត Euro 2020 នឹង​ចាប់ផ្ដើម​ប្រកួត​ចាប់ពី​ពាក់កណ្ដាល​ខែមិថុនា​តទៅ​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130