ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ព្រឹត្តិការណ៍កីឡា​អូឡាំពិក​នៅ​ជប៉ុន​ ទំនងជា​រំសាយ​ចោល​ដោយសារ​កូ​រ៉ូ​ណា​

​កីឡា ៖ ប្រព័ន្ធ​ផ្សា​ព្វ​ផ្សាយ​ជាច្រើន​បានលើកឡើង​ថា មហា​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ​២០២០​នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន ទំនង​ត្រូវជា​រំសាយ​ចោល​ដោយសារ​បញ្ហា​ការរីក​រាលដាល​នៃ​វីរុស​កូ​រ៉ូ​ណា Covid-19 លឿន​ខ្លាំងពេក​។​

​ជប៉ុន​គឺជា​ប្រទេសមួយ ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត ដែល​រង​ការប៉ះពាល់​ពី វីរុស​កូ​រ៉ូ​ណា ដែល​ប្រជាជន​ជាច្រើន​ត្រូវ​ត្រូវ​ផ្អាក​អាជីវកម្ម និង ការងារ​ដោយ​ត្រូវ​សម្រាក​នៅផ្ទះ​។​ដោយឡែក​ថ្មីៗ​នេះ ការប្រកួត​កីឡា​លំដាប់​អន្តរជាតិ​អូឡាំពិក នៅ​ប្រទេស​ជប៉ុន អាច​ទំនង​មានការ​ប៉ះទង្គិច​ដោយ​វីរុស​កូ​រ៉ូ​ណា ដែល​ភាគរយ​ដែល​ត្រូវតែ​វ​រំសាយ​ចោល អាច​នឹង​អាច​នឹង​កើតមានឡើង ដោយសារ​ជំងឺ​កូ​រ៉ូ​ណា​នេះ​មាន​ភាព​រីក​រាលដាល​លឿន​ខ្លាំងពេក​។​

​គួរ​បញ្ជាក់ថា​ស្ថានភាព​នៅ​ប្រទេស​ជប៉ុន មិនទាន់មាន​ភាពប្រសើ​រ​ឡើងវិញ​នៅឡើយ​ទេ ដោយ​ករណី​អ្នក​ឆ្លង វីរុស​កូ​រ៉ូ​ណា សរុប​មាន​១៦១​នាក់ នៅក្នុង​សភាព​ធ្ងន់ធ្ងរ​១៤​នាក់ ស្លាប់​១​នាក់ និង​ជាសះស្បើយ​មាន​ចំនួន​២៣​នាក់​៕

Filed in: កីឡា, អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130