ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

របាយការណ៍ ៖ មនុស្ស​៨​នាក់​ស្លាប់ដោយសារ COVID-19 នៅ​កូរ៉េខាងជើង​

កូរ៉េខាងជើង ៖ ប្រភពពី​ការទូត​មួយ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា​មាន​មនុស្ស​៨ នាក់​ត្រូវបាន​គេ​និយាយថា​បាន​ស្លាប់​ដោយសារ​វី​រុ​កូ​រ៉ូ​ណា ឬ COVID-19 នៅ​ប្រទេស​កូរ៉េខាងជើង​។​នេះ​ប​ល​យោងតាម​ប្រភពពី chosun ilbo ចេញផ្សាយ​នៅ​រសៀល​នេះ​។​

​ប្រភព​នេះ​ដដែល ក៏បាន​អះអាង​ដែរ​ថា មូលហេតុ​ដែល​កូរ៉េខាងជើង បិទ​ព្រំដែន​ភា្ល​មៗ​ជាមួយ​ចិន កាលពី​ថ្ងៃទី​២២ ខែមករា ក៏​ពីព្រោះ​តែមាន​មនុស្ស​ស្លាប់​រួចទៅហើយ ដោយសារតែ COVID-19 នៅក្នុង​ប្រ​ទេ ប៉ុន្តែ​យ៉ាងណាមិញ​មិនទាន់​សារព័ត៌មាន​ផ្លូវការ​របស់​កូរ៉េខាងជើង​ចេញមក​អះអាង​ពី​ការស្លាប់​និង​ករណី​វីរុស​កូ​រ៉ូ​ណា ណាមួយ​ត្រូវបាន​បញ្ជាក់​ឡើយ​ទេ​។​

​ប៉ុន្តែ​យោងតាម​កាសែត​កូរ៉េខាងត្បូង​បានអោយដឹងថា​មនុស្ស​ដែល​បាន​បាត់បង់​ជីវិត ក្រោយ​ឆ្លង COVID-19 កាលពី​ខែមករា​កន្លងទៅ គឺជា​សមាជិកគ្រួសារ របស់​ក្រុមមន្ត្រី​ទូត​កូរ៉េខាងជើង​មួយចំនួន ប្រចាំ​ប្រទេស​ចិន និង​ជា​កម្មករ​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង​។​

​ទោះ​បែបនេះ​ក្ដី កូរ៉េខាងជើង បានបញ្ជាក់​ជា​ច្រើ​កលើ​កថា មិនមាន​ករណី​ឆ្លង COVID-19 ណាមួយ​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​ខ្លួន​នោះទេ ខណៈ​អង្គការ​សុខភាព​ពិភពលោក WHO ក៏​ធ្លាប់​បានឱ្យដឹង​ដែរ​ថា ខ្លួន​មិនទាន់​ទទួលបាន​របាយការណ៍​ពី​ករណី​ឆ្លង​ជំងឺ​នេះ ពី​អាជ្ញាធរ​ទីក្រុង​ព្យុងយ៉ាង​នៅឡើយ​ទេ​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130