ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ផ្ទះ​​១​ខ្នង​នៅ​ចំណុច​មាត់​អូរ​ត្រូវ​ភ្លើង​ឆេះ​ខូចខាត​អស់ទាំង​ស្រុង​

ខេត្តបន្ទាយមានជ័យ ៖​ផ្ទះ​១​ខ្នង​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី នៅ​ចំណុច​មាត់​អូរ​ត្រូវ​ភ្លើង​ឆេះ​អស់ទាំង​ស្រុង សំណាង​ណាស់​បាន​មូលដ្ឋាន និង​សមត្ថកិច្ច​អន្តរាគមន៍​ទាន់ពេល​មិន​រាល​ដល់ផ្ទះ​ជិតខាង​នៅវេលា​ម៉ោង​១.២០ នាទី​រសៀល​ថ្ងៃទី ២៦ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ចំណុច​មាត់​អូរ​ព្រំដែន ភូមិ​គីឡូ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។​

​លោក គាត ហ៊ុល អភិបាល​បាល​ក្រុង ប៉ោយប៉ែត​បាន​ប្រាប់​អ្នកយក​ព័​ត៍​មាន​ឲ្យ​ដឹងថា​នៅពេល​កើតហេតុ​នោះ​ប្រជាពលរដ្ឋ​បានឃើញ​ភ្លើង​ឆេះ​ពីក្នុងផ្ទះ​ឈ្មោះ មូល ធី ប្រពន្ធ​ឈ្មោះ ហៀ​ច ផល្លា ដែលមាន​ទំហំ ៤.៥​ម៉ែត្រ × ៥​ម៉ែត្រ​ធ្វើ​អំពី​ឈើ ប្រក់​ស័ង្កសី ភូមិ​គីឡូ​លេខ​៤ នៅ​ភូមិ​ផ្សារកណ្តាល សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​យ៉ាង​សណ្ធោសណ្ធៅ​ភ្លាមៗ​នោះ​
​លោក​អធិការ​នគរ​ន​បាល​ក្រុង​បាន​ដឹកនាំ​កំលាំង​នគរបាល​ជាច្រើន​នាក់​និង​រថយន្ត​ពន្លត់​អគ្គី​យ​ចំនួន​២​គ្រឿង មន្ត្រី​មូលដ្ឋាន និង​ប្រជាពលរដ្ឋ​នៅ​ជិត​ផ្ទះ​ពួតដៃគ្នា​ពន្លត់ភ្លើង​យ៉ាង​សរ​ស្រាក់ សរ​ស្រាំ ១​ម៉ោង​ក្រោយមក​ភ្លើង​រលត់​អស់ទាំង​ស្រុង មិន​រាលដាល​ដល់ផ្ទះ​ជិតខាង​ទេ​។​តាម​ការអះអាង​របស់​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា​ករណី​ភ្លើង​ឆេះ​នេះ​ប្រហែល​មកពី​ទុស្សេ​ខ្សែភ្លើង​ពេល​ម្ចាស់​មិន​នៅផ្ទះ ចំណែក​ទ្រព្យសម្បត្តិ​និង​ផ្ទះ​ខូចខាត​អស់ទាំង​ស្រុង​មិនដឹងថា​គិត​ជា​ទឹកប្រាក់​អស់​ប៉ុន្មាន​ម៉ឺន​ដុល្លា​នោះទេ​៕

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130