ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ម៉ូតូ​២​គ្រឿង​បុក​គ្នា បណ្តាល​ឲ្យ​រងរបួស​ធ្ងន់​ទាំងសងខាង​

​ខេត្តរតនគិរី ៖ ម៉ូតូ​វេ​វ​ឆ្លាម​២​គ្រឿង​ពន្លះ​គ្នា​យ៉ាង​ពេញទំហឹង ខណៈ​បើកបរ​បញ្ច្រាសទិស​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ទាំងសងខាង​ដួលសន្លប់រ​ណូ​ក​រណែល​ពេញ​ផ្លូវ​។​

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១៩​និង​១៥​នាទី ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០ កន្លងទៅ តាម​ផ្លូវលំ​ក្រាល​ក្រួស​ក្រហម​១​ខ្សែ ស្ថិតនៅ​ក្នុងភូមិ​ឃួន ឃុំ​កោះ​ពាក្យ ស្រុក​វេ​ី​ន​សៃ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា អ្នកបើកបរ​ម៉ូតូ​មានឈ្មោះ កា​ត្រិ​ង យឿន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិ​គ្រឹ​ង មុខរបរ​កសិករ របួសធ្ងន់​​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវេ​វ​ឆ្លាម​ពណ៌​ខៀវ ក្នុងទិសដៅ​ពី​កេ​ី​តទៅ​លិច​។​

​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង​ទៀត​ឈ្មោះ ចុ តា​យ៉ាវ ភេទ​ប្រុស​អាយុ​៣១​ឆ្នាំ ជនជាតិ​គ្រឹ​ង​មុខរបរ​កសិករ របួសធ្ងន់​
​ជិះ​ម៉ូតូ​១​គ្រឿង​ម៉ា​កវេ​វ​ឆ្លាម ពណ៌​ក្រហម ក្នុងទិសដៅ​ពី​លិចទៅ​កេ​ី​ត មកដល់​ត្រង់ចំណុច​កើតហេតុ​ខាងលើ ស្រាប់តែ​រេ​ចង្កូត​បុក​គ្នា​តែម្តង ហើយ​​អ្នក​ទាំង​២​នាក់​មាន​ទីលំនៅ​ភូមិ​/​ឃុំ​កេ​ី​ត​ហេតុ​ខាង​លេ​ី​។​

​ក្រោយ​កើតហេតុ សមត្ថកិច្ច​មូលដ្ឋាន​និង​សាច់ញាតិ​ជនរងគ្រោះ​ចុះ​មកដល់​កន្លែងកើតហេតុ ដឹកបញ្ជូន​ជនរងគ្រោះ​ទាំង​២​នាក់ ទៅ​សង្គ្រោះបន្ទាន់​នៅ​មណ្ឌល​សុខភាព​ឃុំ​កា​ចូ​ន ស្រុក​វើ​ន​សៃ​ដើម្បី​ជួយសង្គ្រោះ​។​

​ដោយឡែក​មធ្យោបាយ​ទាំង​២​គ្រឿង​បាន​រឹបអូស​យកមក​រក្សាទុក​នៅ​ប៉ុស្តិ៍​កោះ​ពាក្យ​បណ្តោះអាសន្ន​រងចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130