ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

បុរស​ម្នាក់​ជិះ​ម៉ូតូ​ពីក្រោយ​រ៉ូឡូ​សណ្តោង​រ៉ឺម៉ក់​ជ្រុល​ចង្កូត​បុក​របួសធ្ងន់​

​ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​រងរ​បួស​ធ្ងន់ធ្ងរ បន្ទាប់ពី​ជិះ​ម៉ូតូ​ជ្រុល​ចង្កូត​ទៅបុក​គូទ​រ៉ូឡូ​កិន​ដី​​បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង កាលពី​វេលា​ម៉ោង​១៨​និង​៣០​នាទី​​ថ្ងៃទី​២៥ ខែកុម្ភ​: ឆ្នាំ​២០២០ កន្លងទៅ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៧៨ ត្រង់ចំណុច​មុខ​បន្ទាយ​មូលដ្ឋាន​កងទ័ព​គ​១ ស្ថិតក្នុង​ភូមិ​ថ្មី ឃុំ​ជ័យ​ឧ​ត្ត​ម ស្រុក​លំផាត់ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​បាន​ឲ្យ​ដឹងថា ម៉ូតូ​១​គ្រឿង​ម៉ា​កវេ​វ​ឆ្លាម ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ដោយ​ឈ្មោះ វង្ស ប៊ុន​ភិន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​/​ឃុំ​កើតហេតុ​ខាងលើ រងរបួស​ធ្ងន់ ភ្លាត់ឆ្អឹង​ត្រគៀក​និង​មុត​ចង្ការ​។ ខណ​:​ម៉ូតូ​បាន​ជិះ​ទៅ​​បុក​គូទ​រ៉ូឡូ​កិន​ដី​កំពុង​សណ្តោង​ដោយ​រថយន្ត​ម៉ាក់​ហី​ុ​ណូ ពណ៌​ខ្មៅ អត់​ស្លាក​លេខ បើកបរ​ស្រប​ទិស​គ្នា​ពី​ត្បូង​ទៅ​ជើង​។​

​បើកបរ​រ៉ូឡូ​កិន​ដី​មានឈ្មោះ នី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​​និង​រថយន្ត​១​គ្រឿង​ម៉ាក​ហ៊ី​ណូ​”​សណ្តោង​រ៉ូឡូ​កិន​ដី​”​បើកបរ​ដោយ​ឈ្មោះ មេឃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​៣ ឃុំ​ត្រពាំង​ច្រេស ស្រុក​កូន​មុំ ខេត្តរតនគិរី​។​

​មន្ត្រីនគរបាល​បាន​បន្តថា មុនពេល​កើតហេតុ ​បណ្តាលមកពី​ម៉ូតូ​បើកបរ​លឿន​សង្ស័យ​មាន​សារធាតុ​គ្រឿង​ស្រវឹង​ក្នុង​ខ្លួន ទើប​ជ្រុល​ចង្កូត​ទៅបុក​គូថ​រ៉ូឡូ​កិន​ដី​ខូច​កំពុង​សណ្តោង​រ៉ឺម៉ក់​។​

​ក្រោយពេល​កើតហេតុ​កម្លាំង​ជំនាញ​អធិការ សហការ​ជា​មួ​ុ​យ​កម្លាំង​ប៉ុស្តិ៍ ចុះ​ត្រួតពិនិត្យ​កន្លែងកើតហេតុ​និង​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​មណ្ឌល​សុខ​ស្រុក​លំផាត់​ដើម្បី​ព្យាបាល​របួស​។​

​បន្ទាប់ពី​សមត្ថកិច្ច​ចុះ​ត្រួតពិនិត្យ​នៅ​កន្លែងកើតហេតុ​រួម​មក រឹបអូស​យក​វត្ថុតាង​ទាំង​៣​គ្រឿង​មក​រក្សាទុក​នៅ​អធិការ​នគរ​ស្រុក​កូន​មុំ​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130