ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ដុត​កម្ទេច​មធ្យោបាយ​បទល្មើស​ព្រៃឈើ​៥​គ្រឿង​នៅ​ស្រុក​វាលវែង​

​ខេត្តពោធិ៍សាត់ ៖ ដោយមាន​ការសម្របសម្រួល​ពី​ព្រះរាជអាជ្ញារង​នៃ​សាលាដំបូង​ខេត្តពោធិ៍សាត់ កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាលវែង សហការ​មន្ដ្រី​អង្គការ​សម្ព័ន្ធ​សត្វព្រៃ​(​វៃ​អេ​ត​) ចុះបង្ក្រាប និង​ដុត​កម្ទេច​មធ្យោបាយ​រថយន្ត​កែច្នៃ​(​បា​កុង​)​ចំនួន ៥​គ្រឿង ។​

ប្រតិបត្តិការ​ខាងលើ​ធ្វើឡើង​នា​រសៀល​ថ្ងៃ​ពុធ ៤​កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព​.​ស ២៥៦៣ ត្រូវ​នឹង​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០ ត្រង់ចំណុច​ក្នុងព្រៃ ស្ថិតក្នុង​ភូមិ​ចំការ​ជ្រៃ​ខាងត្បូង ឃុំ​អន្លង់​រាប ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ។​

របាយការណ៍​មូលដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ចុះ​សហការ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាលវែង លទ្ធផល​៖ រិ​ប​អូស​រថយន្ត​ម៉ាក រ៉េវ បា​កុង​(​កែច្នៃ​)​ចំនួន ៥​គ្រឿង ហើយ​វត្ថុតាង​រថយន្ត​(​កែច្នៃ​)​ទាំង​ចំនួន ៥​គ្រឿង ដុត​កម្ទេច​នៅនឹងកន្លែង ៕

​ដោយ ៖ ប៉ឹម ពិន​

 

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130