ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

WHO ៖ ការឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​សកលលោក កើនឡើង​ដល់ ៨០,៩៨៨​ករណី​

​អឺរ៉ុប ៖ ទីភ្នាក់ងារ​ព័ត៌មាន Reuters បាន​រាយការណ៍​ថា ការឆ្លង​ជំងឺ COVID-19 បាន​កើន​ឡើងដល់ ៨០,៩៨៨​ករណី​ហើយ នៅក្នុង​ប្រទេស​ចំនួន​៣៣ នៅ​ទូទាំង​ពិភពលោក​។ ប៉ុន្តែ វា​មិនទាន់​ភាពចាំបាច់​ត្រូវ​ភ័យខ្លាច ចំពោះ​ការរីក​រាលដាល​នេះ​ទេ​។ នេះ​បើតាម​ការបញ្ជាក់​ពី​នាយក​អង្គការ​សុខភាព​ពិភពលោក WHO ប្រចាំ​ទ្វីបអឺរ៉ុប លោក Hans Kluge​។​

​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ទីក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ លោក Hans Kluge បាន​គូសបញ្ជាក់​ដូច្នេះ​ថា ៖ «​វា​មិនទាន់មាន​ភាពចាំបាច់ ត្រូវ​ភ័យខ្លាច​ចំពោះ​ការរីក​រាលដាល​នៃ​ជំងឺ COVID-19 នោះទេ​»​។ លោក​បញ្ជាក់ថា អត្រា​មរណ​នៃ​ជំងឺ​នេះ មាន​២​ភាគរយ ហើយ​បច្ចុប្បន្ន វា​មាន​ត្រឹមតែ មួយ​ភាគរយ​ប៉ុណ្ណោះ នៅក្នុង​ប្រទេស​ចិន ជាទី​ដែលមាន​ករណី​ឆ្លង ៩៦.៥​ភាគរយ នៃ​ករណី​ឆ្លង​នៅ​ទូទាំង​ពិភពលោក​។​

​បើតាម​លោក Hans Kluge មនុស្ស​៤​នាក់​ក្នុងចំណោម​៥​នាក់​ដែល​ឆ្លង COVID-19 មាន​រោគសញ្ញា​ធូរស្រាល និង​អាចជា​សះស្បើយ​ឡើងវិញ ហើយ​ថា កិច្ចសហប្រតិបត្តិការ​ប្រឆាំងនឹង​ជំងឺឆ្លង​មួយ​នេះ នឹងត្រូវ​បង្កើន ដើម្បី​ធានា​ឱ្យបាន​ថា គ្រប់​តំបន់​នៅក្នុង​ប្រទេស​អ៊ីតាលី​បាន​ត្រៀមខ្លួន​ប្រកបដោយ​តម្លាភាព​៕

Filed in: អន្តរជាតិ

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130