ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​នាវិក​កប៉ាល់ Westerdam សន្យា​នឹង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយពី​ទឹកចិត្ត​ដ៏​ប្រពៃ​របស់កម្ពុជា​

​ព្រះសីហនុ ៖ លោក​មេបញ្ជាការ​នាវា Westerdam បាន​ថ្លែង​កោតសរសើរ​ដល់​សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់ សំខាន់​ប្រជាពលរដ្ឋកម្ពុជា នូវ​ទឹកចិត្ត​មនុស្សធម៌ និង​គ្មាន​ការរើសអើង ហើយ​បាន​សន្យាថា នឹង​ចងចាំ​អំពើ​ល្អ របស់​កម្ពុជា​និង​ប្រាប់​ដល់​កូនចៅ​ជំនាន់​ក្រោយពី​ទឹកចិត្ត​ដ៏​ប្រពៃ​នេះ ។​

​សូមជម្រាបថា នៅ​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ ក្រុម​នាវិក Westerdam បានរៀបចំ ពិធី​ពិសារ​អាហារ​សាមគ្គី​មួយ ដើម្បី​ជាការ​ថ្លែងអំណរគុណ​មុនពេល​នាវា​ចាក​ចេញពី​កំពង់ផែ អន្ដរជាតិ​ក្រុងព្រះសីហនុ ខណដែល​ពិធី​នេះ​មានការ​ចូលរួម​ពី​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ផងដែរ ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130