ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​

​ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន​២​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នៅ​សារធាតុ​ញៀន​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ទឹកថ្លា ឃាត់ខ្លួន​កាលពី​វេលា​ម៉ោ​០១ និង​៣០​នាទី​រំលងអធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​២៧​ខែ​កុ​ម្ភះ​ឆ្នាំ​២០២០ នៅ​ចំណុច​តាមផ្លូវ​២៧១ ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា​ជនសង្ស័យ​ចំនួន​២​នាក់​នោះ​១/​ឈ្មោះ ចាន់ ដេ​ត ភេទ​ប្រុស អាយុ​៣០​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​បុរី​កម្មករ សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។​២/​ឈ្មោះ ម៉ម ពិសិដ្ឋ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​គ្មាន ស្នាក់នៅ​បន្ទប់​ជួល ភូមិ​ច្រេស សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​

​វត្ថុតាង​ជំនាញ​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ព៌​ណស​ថ្លា​ចំនួន​០៧​កញ្ចប់ និង​ទូ​រស​ព្ទួ័​ដៃ​០១​គ្រឿង ម៉ាក​ណូគារ​ចុច​ពិល ។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​អនុវត្តតាម​និតិ​វិធី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130