ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រុម​ឈ្មួញ​ជីក​អាចម៍ដី​លក់​កំពុង​បំផ្លាញ​បឹង​ធម្មជាតិ​មួយកន្លែង​ក្នុង​ឃុំ​ស្វាយជ្រុំ​

​ខេត្តកំពង់ឆ្នាំង ៖ តាម​ប្រភពព័ត៌មាន​ពី​ប្រជាពលរដ្ឋ​ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹងថា ក្រុម​ឈ្មួញ​ជីក​.​ដឹក​អាចម៍​លក់ កំពុង​ធ្វើ​សកម្មភាព​យ៉ាង​អាណាធិបតេយ្យ​ក្នុង​បឹង​មួយកន្លែង​យ៉ាង​គឃ្លើន ហើយ ត្រូវបាន​គេ​សង្ស័យ​មាន​ឃុបឃិត​ពី​សំណាក់​មន្ត្រី នៃ​មន្ទីរ​ស្ថាប័ន​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ទើប​ស្ងាត់​ឲ្យ​ឈឹង​ដូច្នេះ​ទោះ​ប្រជាពលរដ្ឋ​រិះគន់​ក៏ដោយ ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា​សកម្មភាព​បំផ្លាញ​បឹង​ខាងលើ​ស្ថិតនៅ​ត្រង់ចំណុច​បឹង​គុណ​ក្ដី ស្ថិតក្នុង​ភូមិ​វត្ត​ថ្នល់ ឃុំ​ស្វាយជ្រុំ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណដែល​គ្រឿងចក្រ និង​រថយន្ត​ធុន​ធំៗ​នៅ​ទីតាំង​នោះ ត្រូវបាន​គេ​ស្គាល់​របស់​ថៅកែ​ឈ្មោះ ឡង់ឌី ប៉ុន្តែ​ក្រុម​ឈ្មួញ​អះអាងថា ពួកគាត់​អត់​ដឹង​ច្បាប់​អ្វី​នោះទេ​ដឹង​តែ​ដឹក ព្រោះ​អី​ស៊ី​ខែ​ពី​ឈ្មោះ ឡង់ឌី រថយន្ត ១​គ្រឿង​ជាង​២០០០​ដុល្លារ​អា​មេ​រិច ហើយក៍​មិនទាន់​បានធ្វើ​អ្វី​ធំដុំ​នៅឡើយ​នោះដែរ ។​

​សូមជម្រាបថា ដី​ដែល​ក្រុម​ឈ្មួញ​ឃុ​ឃិត​គ្នា​បំផ្លាញ​នោះ ជា​តំបន់​បឹង​ធ​ម្ន​ជាតិ​.​ព្រៃ​លិច​ទឹក​.​ជម្រក​ត្រី​ពង​កូន​សម្រាប់​បំរើ​ផលប្រយោជន៍​សាធារណ ។ ប៉ុន្តែ​ឥឡូវ​ត្រូវ​ក្រុម​ឃ្មួញ​ឃុបឃិត​ជាមួយ​មន្ត្រី​ជំនាញ​ជីក​កកាយ​យក​អាច​ដី​លក់​យ៉ាង​រំភើយ​។​

ពាក់ព័ន្ធ​ករណី​ក្រុម​ឈ្មួញ​ជីក​.​ដឹក​អាចម៍ដី​លក់​ខាងលើ អង្ក​ភាព​សារព័ត៌មាន​(​ភ្នំពេញ ថ្មី​) មិនអាច​ស្វែងរក​សការ​ពន្យល់​ពី​លោក ឡង់ឌី បានទេ ដោយឡែក លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម រុក្ខា​ប្រ​ម៉ាញ់ និង​នេសាទ បាន​ប្រាប់​តាម​ទូរស័ព្ទ​ដោយនិយាយ​យ៉ាងខ្លី​ថា អត់​ដឹង​តែប៉ុណ្ណោះ ៕

 

 

Filed in: ឃើញម៉េច ថាអញ្ចឹង, ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130