ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ក្រសួងសុខាភិបាល​ប្រកាស​រកឃើញ​អ្នក​ឆ្លង COVID-19 ចំនួន​២​នាក់​បន្ថែមទៀតធ្វើឱ្យ​អ្នក​ឆ្លង​ឡើងដល់​៨៦​នាក់​

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បានប្រកាស​ឲ្យ​ដឹងថា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ពីរ​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​នៅ​កម្ពុជា​ឡើងដល់ ៨៦​នាក់​ហើយ​។

​បើតាម​សេចក្តីប្រកាស​បានឱ្យដឹង​ថា អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ ដែល​ទើប​រកឃើញ​ថ្មី​នេះ​១​នាក់​នៅ​ខេត្តកំពង់ចាម និង​១​នាក់ នៅ​ខេត្តកោះកុង​។​

​លោក លី សុវណ្ណ អ្នកនាំពាក្យ​ក្រសួងសុខាភិបាល បានឱ្យដឹងថា អ្នក​ឆ្លង​ថ្មី​ពីរ​នាក់​នេះ​គឺ​បាន​ឆ្លង​ពី​ពលរដ្ឋ​ខ្មែរ​ដែល​ចូលរួម​ពិធី​សាសនា​នៅ​ប្រទេស​ម៉ាឡេស៊ី ៕

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130