ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

កម្ពុជា​រកឃើញ​អ្នក​ឆ្លង​កូ​វីដ​១៩​ថ្មី ចំនួន​០៥​នាក់​បន្ថែមទៀត សរុប​កើន​ដល់​៩៦​នាក់​

​រាជធានី​ភ្នំពេញ ៖ នៅថ្ងៃនេះ​ក្រសួងសុខាភិបាល​កម្ពុជា បាន​រកឃើញ​អ្នក​ឆ្លង​មេរោគ​កូ​វីដ​១៩ (COVID-19) ថ្មី​ចំនួន​៥​នាក់​បន្ថែមទៀត ធ្វើឱ្យ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ប្រទេស​កម្ពុជា​បាន​ឡើងដល់​៩៦​នាក់​ហើយ ខណៈ​មាន​អ្នកជា​សះស្បើយ​ពី​ជំងឺ​កូ​វីដ​១៩ រហូតដល់​ចំនួន​៤​នាក់ គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២០​នេះ​។ នេះ​បើតាម​ការប្រកាស​របស់​ក្រសួងសុខាភិបាល​។​

​បើតាម​ក្រសួងសុខាភិបាល​បាន​បញ្ជាក់ថា ចំពោះ​អ្នកជំងឺ​ថ្មី​ដែល​ត្រូវបាន​រកឃើញ​៥​ករណី នៅ​ថ្ងៃទី​២៥ ខែមីនា​នេះ មាននៅ​ខេត្ត​ព្រះសីហនុ​ចំនួន​២​នាក់ គឺ​បុរស​ជនជាតិ​បារាំង អាយុ​៦៤​ឆ្នាំ និង​ស្ត្រី​ជនជាតិ​បារាំង​អាយុ​៦០​ឆ្នាំ នៅ​រាជធានី​ភ្នំពេញ​១​ករណី គឺ​បុរស​អាយុ​២៧​ឆ្នាំ នៅ​ខេត្តកណ្តាល​១​ករណី គឺ​បុរស​អាយុ​៥៩​ឆ្នាំ និង​នៅ​ខេត្តសៀមរាប​១​ករណី គឺ​បុរស​អាយុ​៣៧​ឆ្នាំ​។​

​ប៉ុន្តែ​អ្វី​ដែលជា​ជោគជ័យ​របស់​ក្រុមគ្រូពេទ្យ​កម្ពុជា​នោះ​គឺថា ចំនួន​អ្នកជំងឺ​កូ​វីដ​១៩ ដែល​ត្រូវបាន​ព្យាបាល​ឱ្យ​ជាសះស្បើយ​មាន​រហូតដល់​១០​នាក់​ហើយ គិត​ត្រឹម​យប់​ថ្ងៃទី​២៥ ខែមីនា​នេះ ក្នុងនោះ​មាន​ជនជាតិខ្មែរ​៨​នាក់ និង​ជនបរទេស​២​នាក់​៕

​ខាងក្រោម​នេះ​ជា​សេចក្តីប្រកាស​របស់​ក្រសួងសុខាភិបាល ៖

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130