ព័ត៌មាន​ថ្មី
សូម​ស្វាគមន៍​ ឯកឧត្តម លោកជំទាវ លោក លោកស្រី​ ចូលមកកាន់គេហទំព័រ «ភ្នំពេញថ្មី»​

ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តស្វាយរៀង​ផ្តល់​សណ្ឋាគារ​មួយកន្លែង​សម្រាប់ ជនជាតិ​ចិន​ទាំង​១៧៤​នាក់​ស្នាក់នៅ​ដាច់ដោយឡែក

ស្វាយរៀង ៖ ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ បានធ្វើ​ដំណើរ​តាម​រថយន្តក្រុង​មក​ចុះ​នៅ​ចំណុច ខាងមុខ​សណ្ឋាគារ​និង​កាស៊ីណូ ជិត​ច្រកទ្វា​ព្រំដែន​អន្តរជាតិ​បាវិត កាលពី​វេលា​ម៉ោង​៧​និង ១០​នាទី​យប់ ថ្ងៃទី​២៤ ខែ​មិនា ឆ្នាំ​២០២០ នៅ​ក្រុង​បាវិត ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់ សមត្ថកិច្ច​គ្រប់​ស្ថាប័ន​រួមទាំង​មហាជន ហើយ​ចុះ​ឃាត់ខ្លួន​និង​អញ្ជើញ​ជនជាតិ​ចិន​ទាំង​១៧៤​នាក់ ក្នុងនោះ​មាន​ស្រី​៣៧​នាក់ មក​ដាក់​នៅក្នុង​សាលាក្រុង​អធិការដ្ឋាន​នគ​បាល​ក្រុង និង​អគារ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដើម្បី​គ្រប់គ្រង​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័ ។​

​លោក លឹម​សៀង ហេង អភិបាលក្រុង​បាវិត បាន​ប្រាប់​ក្រុម​អ្នក​សារ ព័ត៌មាន​អោយដឹងថា​៖​នៅ​យប់​ថ្ងៃ​២៤​មីនា​២០២០​គឺមាន​ជនជាតិ​ចិន​ចំនួន​១៧៤​នាក់ បានធ្វើ​ដំណើរ​ពី​ទិស​ខាងលិច​តាមផ្លូវ​ជាតិ​លេខ​១ មក​ចុះ​នៅមុខ​សណ្ឋាគារ​និង​កាស៊ីណូ ក្នុង​ក្រុង​បាវិត ហើយ​គោលបំណង​ចូល​ស្នាក់​នៅក្នុង​សណ្ឋាគារ​និង​តាម​កាស៊ីណូ​ក៏ប៉ុន្តែ​ម្ចាស់ សណ្ឋាគារ​និង​កាស៊ីណូ​មិន​អនុញ្ញាតិ ហើយ​បាន​រាយការណ៍​មក​ជូន​អាជ្ញាធរ​និង​សមត្ថកិច្ច ដើម្បី​ចុះទៅ​ឃាត់​និង​បញ្ជូន​ជនជាតិ​ចិន​ទាំង​១៧៤​នាក់ មក​ដាក់​ឲ្យ​ស្នាក់​នៅក្នុង​សាលាក្រុង​បាវិត នៅ​អធិការដ្ឋាន​នគ​បាល​ក្រុង​បាវិត និង​អាគារ​កងរាជអាវុធហត្ថ​ក្រុង​បាវិត ដើម្បី​គ្រប់គ្រង​និង​សាកសួរ​បន្ត ។​

​លោក​អភិបាលក្រុង​បន្តទៀតថា នៅ​ព្រឹក​ថ្ងៃទី​២៥​មីនា​២០២០ សមត្ថកិច្ច​នគ​បាល​អន្តោ​ប្រវេ​សន្ត៍​ស្នងការដ្ឋាន​នគ​បាល​ខេត្ត បាន​សហ​ការណ៍​ជានគ​បាល​អន្តោប្រវេសន៍​ច្រកទ្វា​ព្រំដែន​អន្តរជាតិ សាកសួរ​និង​ឲ្យ​មន្ត្រី​សុខាភិបាល​ពិនិត្យ​និង​ធ្វើ​ច​ត្តា​ឡី​ស​ក័​រហូតដល់​ម៉ោង​១១​និង​៣០​នាទី​ព្រឹក ពុំទាន់​រកឃើញ​មានមុខ​សញ្ញា​គួរ​ឲ្យ​សង្ស័យ​ករណី​វីរុស​កូ​វីដ​១៩​នោះទេ ។​

​ចំពោះ​ព័ត៌មាន​បន្ថែម​ទាក់ទង​សុខភាព​ជន​ជាតិចិន​ខាងលើនេះ​ភ្នំ​ពេ​ថ្មី​នឹង​ផ្សព្វផ្សាយ​ជា​បន្តបន្ទាប់​ទៀត ៕

 

 

Filed in: ព័ត៌មាន​ជាតិ, សន្តិសុខ-សង្គម

Recent Posts

Bookmark and Promote!


cen130 dap130 koh130 kampucheathmey130 nokorwat130 sbn130 sabay130